គន់មើល សម្រស់តារាស្រីរូបស្រស់ ដែលធ្វើឲ្យផ្អើលពេញហ្វេសប៊ុក ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចមើល ថាយ៉ាងណាដែរ!

ភ្នំពេញ៖ តារាស្រីទើបតែរះឈ្មោះ ខេរ៉ា ហៅណយ បានធ្វើឲ្យមហាជនស្គាល់ច្បាស់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ។

ចំពោះរឿងរ៉ាវរបស់ តារាស្រីវ័យក្មេង ខេរ៉ា ត្រូវបានរងការរិះគន់ពីសំណាក់មហាជន លើពាក្យសម្តីមិនគួប្បី ទៅកាន់ប៉ូលីស និងអ្នកកាសែត។ ប៉ុន្តែទោះជាយ៉ាងណា រូបនាងក៏សុំការអភ័យទោស ចំពោះកាយវិការនិងសម្តីមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មហាជនផងដែរ។

យ៉ាងណាមិញ​ បើក្រឡេកមើល រូបសម្រស់កញ្ញា ខេរ៉ានេះវិញ ក៏ស្រស់ស្អាត មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ទោះបីរូបនាង ជាតារាក្មេងខ្ចីមួយរូបក៏ដោយ។ បើយោងតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា កញ្ញា ខេរ៉ា ជាតារាវ័យក្មេង ទើបតែប្រឡូកវិស័យសិល្បៈ ប៉ុណ្ណោះ តែដោយសារសមត្ថភាព និងគួបផ្សំរូបសម្រស់ ស្រាប់តែប៉ុស្តិ៍ទូរទស្សន៍មួយ ហៅនាងថតរឿងភ្លាមតែម្តង ដែលនេះជាឱកាសដ៏ល្អ ក្នុងការឈោងចាប់តំណែងតួឯកក្នុងពេលខាងមុខ៕

ចង់ដឹងថា តារាស្រីទើបតែពន្លកថ្មី កញ្ញា ខេរ៉ា ស្រស់ស្អាតយ៉ាងណាទៅ តោះមើលរូបថតនាងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ព័ត៌មានក្នុងស្រុកមួយចំនួន បានឲ្យដឹងថា មានគូស្នេហ៍ស្រស់ស្អាតមួយគូ រវល់តែឈ្លោះគ្នា ខាងប្រុសបានបើករថយន្ដ លឿនដូចហោះ លុះដល់ផ្លូវបែកជា៤ ក៏បុករបាំងថ្មអស់មួយផ្ទាំងពេញទំហឹង ធ្វើឱ្យរថយន្ដខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមហាព្រះសីហនុ កែងផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញគូស្នេហ៍ស្រស់ស្អាតមួយគូនេះ ជិះក្នុងរថយន្ដ Luxes មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-9179 ដែលបើកបរដោយខាងប្រុស ក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវព្រះសីហនុ បត់ទៅផ្លូវមុនីរ៉េត លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្ដមានល្បឿនលឿន ហើយកំពុងតែឈ្លោះគ្នាផងនោះ ក៏បានបុករបាំងថ្មចែកទ្រូងផ្លូវអស់មួយកង់ ពេញទំហឹងលាន់ឭដូចរន្ទះ បណ្ដាលឱ្យរថយន្ដរងការខូចខាតធ្ងន់ធ្ងរ ទៅមុខលែងរួច តែសំណាងល្អមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ អ្វីដែរជារឿងចំឡែកនោះ នៅពេលសមត្ថកិច្ច និងក្រុមអ្នកកាសែតទៅដល់ស្រាប់តែ នារីជាស្រីស្នេហ៍បានជេរ និងចង់រកវាយប៉ូលីសថែមទៀតផង ហើយបោះសម្ដីថា «កុំចេះដឹងពេករឿងគេទេ លោកឯងទាំងអស់គ្នាកុំមកលូកដៃ»។

ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមនីតិវិធី៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload