ខ្សែប្រយុទ្ធ Newcastle ចាកចេញទៅលេងឲ្យក្លិបចិន Shandong

ខ្សែប្រយុទ្ធរបស់ក្លិបធ្លាក់ចេញពីលីកកំពូលអង់គ្លេស Newcastle United គឺកីឡាករ Papiss Cisse បានចាកចេញពីក្លិបដើម្បីទៅចូលរួមជាក្លិបលេងក្នុងលីកចិន Super League គឺក្លិប Shandong Luneng ក្នុងតម្លៃខ្លួនមិនត្រូវបានគេរាយការណ៍។

Shandong-Luneng-ft16

កីឡាករវ័យ ៣១ ឆ្នាំរូបនេះស៊ុតបាន ៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣១ដង រយៈពេល ៤ ឆ្នាំកន្លះជាមួយក្លិប បន្ទាប់ពីផ្ទេរចេញពីក្លិប SC Freiburg ពីប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១២។

Cisse បាននិយាយលើបណ្តេញសង្គម Twitter របស់ខ្លួនថា «ខ្ញុំចង់ផ្តល់ពាក្យអរគុណ និងការសរសើរសម្រាប់អ្នកគាំទ្ររបស់ Newcastle។ ខ្ញុំនឹងបំភ្លេចពួកគេ នៅដែលខ្ញុំបានរស់នៅទីនោះ ហើយនឹងត្រលប់មកវិញ ក្នុងនាមជាអ្នកគាំទ្រជាមួយពួកគេ នៅថ្ងៃណាមួយជាមិនខាន។ ខ្ញុំសង្ឃឹមថា ក្រុមនឹងឆាប់វិលត្រលប់ទៅលេងនៅ Premier Leauge»។
ដោយឡែក Graziano Pelle ដែលជាខ្សែប្រយុទ្ធក្លិប Southampton និងជាជម្រើសជាតិអ៊ីតាលី ក៏បានផ្ទេរទៅលេងក្លិបនេះផងដែរ៕