ស្ថាបនា ផ្តួលក្រុមម្ចាស់បង្កើតពាន ដើម្បីលើកពាន KRE Cup 2016

នៅទីបំផុត ក្រុមចំណូលថ្មី ស្ថាបនា បានយកឈ្នះក្រុម Khmer United របស់អ្នកបង្កើនពានគឺលោក គីម ហ៊ាង ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ដើម្បីលើកពានខ្មែររៀលអ៊ីស្ទេត លើកទី៥ ឆ្នាំ២០១៦ ឬ Khmer Real Estate Cup 2016 (KRE Cup 2016) ជាលើកដំបូង ខណៈក្រុម RFL ទទួលបានចំណាត់ថ្នាក់លេខ៣។

v8

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅកីឡដ្ឋានវេស្ទើន កាលពីល្ងាចម្សិលមិញនោះ ក្រុមស្ថាបនា បានបង្ហាញការលេងយ៉ាងល្អ ហើយពួកគេបានរកគ្រាប់បាល់នាំមុខលើក្រុម Khmer United ១-០ នៅតង់ទី១ ប៉ុន្តែនៅតង់ទី២ Khmer United រកបាន២គ្រាប់ ដើម្បីនាំមុខ ២-១ វិញម្តង។

krecup7

យ៉ាងណាក៏ដោយ ការបង្កើតកំហុសនៅចុងម៉ោងរបស់សមាជិកក្រុម Khmer United បានធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមស្ថាបនា ហើយការស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អរបស់ក្រុមស្ថាបនា បានធ្វើឲ្តក្រុមទាំង២ បានត្រឹមស្ម់គ្នា ២-២ នឹងឈានដល់ការទាត់បាល់ប៉េណាល់ទី ដើម្បីកាត់សេចក្តីការចាញ់ឈ្នះ។ រឿងដ៏គួរឲ្យខកចិត្តក៏បានកើតមានឡើងចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុម Khmer United ផងដែរ ខណៈពួកគេស៊ុតបាល់មិនបានសម្រេចទាំង៣គ្រាប់នោះ ផ្ទុយទៅវិញ ក្រុមស្ថាបនា បានស៊ុតចូលទាំង៣ ដែលបានជួយឲ្យពួកគេឈ្នះ ៣-០ តែម្តង។

krecup6

ការឈ្នះពានជាលើកដំបូង ក្នុងការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីពនេះ បានធ្វើឲ្យក្រុមស្ថាបនា ស្រែកហ៊ោបង្ហាញពីការរីករាយយ៉ាងខ្លាំង ក្នុងការលើកពាន អមដោយទឹកប្រាក់ចំនួន៤លានរៀល បាល់២ ឯកសណ្ឋាន២កំប្លេ ឯក្រុម Khmer United ដែលទទួលបានលេខ២ អមដោយទឹកប្រាក់ ២៨០០០០០រៀល បាល់២ និងឯកសណ្ឋានកីឡា២២កំប្លេ ដែរនោះ មិនសប្បាយចិត្តនោះទេ ខណៈពួកគេចាញ់ទាំងបែបនេះ។

krecup5

យ៉ាងណាក៏ដោយ លោក គីម ហ៊ាង ម្ចា លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា ដែលជាម្ចាស់ ក្រុម Khmer United បានថ្លែងក្រោយការប្រកួតថា៖«ក្នុងនាមខ្ញុំជាអ្នករកស៊ី និងជាអ្នកបង្កើតពាននោះ ខ្ញុំសូមចូលរួមអបអរដល់ក្រុមស្ថាបនា ព្រោះពាននេះបង្កើតឡើង ដើម្បីឲ្យក្រុមមានសមត្ថភាព ជាអ្នកឈ្នះ ហើយខ្ញុំក៏សប្បាយចិត្តផងដែរ ដែលការរៀបចំការប្រកួតនៅរដូវកាលទី៥នេះ ទទួលបានជោគជ័យ ពិសេសយើងបានប្រមូលថវិកាចំនួន២៥០០០ដុល្លារ សម្រាប់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅសប្តាហ៍ក្រោយ»។

krecup4

ចំណែកក្រុម RFL បានយកឈ្នះក្រុម V.K United ដោយលទ្ធផល ៣-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ អមដោយទឹកប្រាក់១,២លានរៀល បាល់២ និងឯកសណ្ឋានកីឡា២២កំប្លេ ខណៈក្រុមលេខ៤ V.K United បានបាល់២ និងឯកសណ្ឋានកីឡាចំនួន២២កំប្លេ៕

krecup3

krecup1