សមត្ថកិច្ច​រឹត​បន្តឹង​ពេល​បញ្ជូន​ជនសង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី មក​តុលាការ

អាជ្ញាធរ​មាន​សមត្ថកិច្ច រឹត​បន្តឹង​​យ៉ាង​ខ្លាំង ពេល​បញ្ជូន​ជនសង្ស័យ​ដែល​សម្លាប់​បណ្ឌិត កែម ឡី មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា បន្ទាប់​ពី​ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាង​២៤​ម៉ោង។

នៅ​ពេល​ជន​សង្ស័យ​ឈ្មោះ​ថា ជួប សម្លាប់ ត្រូវ​បាន​បញ្ជូន​មក​ដល់​តុលាការ​ភ្លាម សមត្ថកិច្ច​ចាប់​ផ្ដើម​រឹត​បន្តឹង​ដោយ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ទៅ​ក្នុង​របង​តុលាការ​ឡើយ ហើយ​ស្ទើរ​តែ​មិន​ហ៊ាន​បើក​ទ្វារ​ឡាន​បញ្ជូន​ជន​សង្ស័យ​ចេញ​ពី​រថយន្ត​នោះ​ទេ លុះត្រាណា គ្មាន​អ្នក​កាសែត​នៅ​ជិត។

បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​​​បាន​ឃាតក​បាញ់​​​សម្លាប់​នៅ​ស្ដារម៉ាត (Star Mart) ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ម៉ោង​ប្រមាណ​ជិត ៩​ព្រឹក ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev

ភ្លាមៗ​ក្រោយ​បាញ់​សម្លាប់ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ជា​ឃាតក​ម្នាក់ ដែល​បាន​​ប្រាប់​​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ ៣៨​ឆ្នាំ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។