តើ​ឃាតករ​បាញ់​សម្លាប់​លោក កែម ឡី មានឈ្មោះ​អ្វី​ពិតប្រាកដ?

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចាប់ខ្លួន នៅ​ប៉ុន្មាន​នាទី​ក្រោយ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​និង​នយោបាយ នៅ​ក្នុង​ស្តារ​ម៉ា​តនៃ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​កាល់​តិច​កាលពី​វេលា​ម៉ោង​ជិត​០៩​ព្រឹក​ថ្ងៃ​១០ កក្កដា ២០១៦​នោះ​រួច​មក ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ឈ្មោះ ទិ​ត្យ សំ​អុល រហ័ស​នាម​«​ជួប សម្លាប់​»

ចំណែក​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា​នេះ​បាន​បង្ហាញ​ថា​ជនសង្ស័យ​មានឈ្មោះ​ពិត​៖ អឿ​ត អាង អាយុ ៤៤​ឆ្នាំ និង មាន​ទីលំនៅ​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក អង្គរជុំ ខេត្ត សៀមរាប និង​មាន​ឪពុក​ឈ្មោះ អឿ​តម្ដាយ​ឈ្មោះ ឯម តាប់ អាយុ ៦៤ ឆ្នាំ ។

ប្រភព​ពី Facebook​ដដែល ជនសង្ស័យ​មាន​ប្រពន្ធ ០២​នាក់ និង​មានកូន​ស្រី ១ នាក់​ដោយ​ប្រពន្ធ​ទី​០១ ឈ្មោះ យ៉ាង យឿ​ង ( បាន​លែងលះ​គ្នា​ហើយ ) ប្រពន្ធ​ទី​០២ ឈ្មោះ ហឿ​ម ហ៊​ត់រស់​នៅ​ក្នុងភូមិ ឃុំ​ជាមួយ​ជនសង្ស័យ និង​មានមុខ​របរ​លក់​ចាប់​ហ៊ួ​យ និង​សាច់​ជ្រូក ។ បើ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ជនសង្ស័យ​ឈ្មោះ អឿ​ត អាង ធ្លាប់​បាន​ចូល​បួស​ជា​សង្ឃ​ក្នុង​ឆ្នាំ​២០១៣ នៅវត្ត​ប្រាសាទ​ធ្នង់ ស្ថិត​ក្នុង​ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

នៅ​ឆ្នាំ ២០១៥ ជនសង្ស័យ បាន​សឹក​ពី​ព្រះសង្ឃ នៅ​ពេល​មាន​មាន​ជម្លោះ​នៅ​ក្នុង​វត្ត​ពើង​តាន​ន់ នៅ​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ហើយ​ក្រោយ​ពី​សឹក​ជន​នេះ​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​បរិស្ថាន និង​បាន​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

មិនថាយ៉ាងណា​ ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយភាព មកជ្រាបពី លោក កែម ឡី វិញម្តងថាតើលោកជានរណា ?

គួរឲ្យដឹងថា លោក កែម ឡី ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ថា ជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ពេលកំពុងអង្គុយផឹកកាហ្វេ។ មរណភាពរបស់លោក កែម ឡី បាននាំឲ្យមានសម្រែកសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ មន្រ្តីអង្គការសង្គមស៊ីវិល រួមទាំងអ្នកវិភាគបញ្ហាសង្គមដូចជារូបលោក។

លោក កែម ឡី ក៏ទទួលបានសញ្ញាបត្រនៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ និង ទទួលបានសញ្ញាបត្រពី សាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។

លោក កែម ឡី បានចូលបម្រើការងារនៅមន្ទីរពេទ្យខេត្តតាកែវ ពីឆ្នាំ ១៩៩៤-២០០២ ផ្នែកជំងឺអេដស៍ AIDS។ ដោយសាមានបញ្ហា ទាក់ទងអំពើពុករលួយលុយជំនួយរបស់អង្គការជួយផ្នែកជំងឺ AIDS នេះ លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋ ដោយព្យួរក្របខណ្ឌរដ្ឋ ហើយទៅធ្វើការងារ ឲ្យអង្គការក្រៅរដ្ឋាភិបាលនានា។

ចុចអានបន្ត៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត