អ្នកគាំទ្រ​យក​កម្រងផ្កា ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​កន្លែង​កើតហេតុ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បីល្បាញ នៅ​ក្នុង​ស្តារ​ម៉ាត​កាល់​តិច​ស្តុ​ប​បូក​គោក​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១០​កក្កដា​ម្សិលមិញ គេ​សង្កេត​ឃើញ​ថា នៅ​ថ្ងៃ​ទី​១១​កក្កដា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាំទ្រ​លោក​បណ្ឌិត កែម ឡី បាន​នាំ​គ្នា​យក​កម្រងផ្កា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​នៅ​កន្លែង​កើតហេតុ ហើយ​ម្យ៉ាងទៀត​គេ​ក៏​សង្កេត​ឃើញ​ថា ទាំង​ស្តារ​ម៉ាត ទាំង​ស្ថានីយប្រេងឥន្ធនៈ បាន​បិទទ្វារ​ទាំងស្រុង ធ្វើ​ឲ្យ​កន្លែង​នោះ​ដែល​ធ្លាប់តែ​មាន​មនុស្ស​អ៊ូអរ ប្រែ​ក្លាយជា​មាន​សភាព​ស្ងាត់ជ្រងំ​ទៅ​វិញ ។

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​របស់​ស្ថានីយប្រេងឥន្ធនៈ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​កើត​មានការ​បាញ់​សម្លាប់​នៅ​ក្នុង​ស្តារ​ម៉ាត កាលពី​ព្រឹក​ម្សិលមិញ​រួច​មក ទាំង​ម៉ាត ទាំង​ស្ថានីយ​ប្រេង ត្រូវ​បាន​បិទទ្វារ​ទាំងស្រុង ដោយ​មិនដឹង​ថា ពេល​ណា​នឹង​បើក​ដំណើរ​ធម្មតា​វិញ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បិទ​ទាំង​ម៉ាត ទាំង​ស្ថានីយ​ប្រេង​ទាំងស្រុង​នេះ គ្មាន​អ្នក​ណា​ម្នាក់​អះអាង​ថា​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ត​ៗ​គ្នា​ថា នឹង​បើក​វិញ​មិន​ខាន​តែ​មិនដឹង​ថា​នៅ​ពេល​ណា​ឡើយ ដោយ​រង់ចាំ​ធ្វើ​ពិធីសូត្រមន្ត​អំពី​សំណាក់​ព្រះសង្ឃ​នៅ​រសៀល​ថ្ងៃ​ទី​១១​នេះ​សិន ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បិទ​ទាំង​ម៉ាត ទាំង​ស្ថានីយ​ប្រេង​ទាំងស្រុង​នេះ​ដែរ ពុំ​មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់​បញ្ជាក់​អំពី​ការ​បិទ​ឬ​បើក​អោយ​ដំណើរការ​លក់​វិញ​នៅ​ពេល​ណា​នោះ​ឡើយ ហើយ​ក៏​មិនដឹង​ថា ការ​បិទ​នេះ​គឺ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​របស់​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​ក្នុង​រឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បីល្បាញ​នេះ ឬ​ក៏​ជា​ការ​បទ​របស់​ក្រុមហ៊ុន​ឡើយ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង ដោយ​ខ្មាន់​កា​ភ្លើង​ម្នាក់​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ។ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច បុរស​ជា​ឃាតករ​ក៏​ត្រូវ​ប​បាន​កម្លាំង​មាន​សមត្ថកិច្ច​ដេញ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ និង​ដកហូត​បាន​អាវុធ​ខ្លី​ម៉ា​កឡុក ពណ៌​ខ្មៅ​១​ដើម និង​បង់​២ ដែល​មាន​គ្រាប់​ជា​ច្រើ​គ្រាប់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត