អាជ្ញាធរ​សាលា​ខណ្ឌ​ជ្រោយចង្វារ តំណាង​លោក ឃ្លាំង ហួត បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី

អាជ្ញាធរ​សាលា​ខណ្ឌ​ជ្រោយចង្វារ តំណាង​លោក ឃ្លាំង ហួត បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី



ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០១៦ រដ្ឋបាល​សាលា​ខណ្ឌ​ជ្រោយ​ចង្វារ អម​ដំណើរ​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សាលាសង្កាត់​ជ្រោយ​ចង្វារ បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ​ព្រឹត្តិការណ៍​សង្គម ដែល​ដឹកនាំ​ដោយ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ី​ថា អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​បាន​នាំ​យក​ថវិកា​មួយ​ចំនួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ខ័ន​ដែល​មាន​ថវិកា សាលា​រាជធានី​ភ្នំពេញ ចំនួន ១០,០០០,០០០​រៀល (​និង​បាន​នាំ​យក​ទឹក​សុទ្ធ មួយ​ចំនួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​ផង​ដែរ​) ថវិកា រដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វារ ចំនួន ៥០០,០០០​រៀល និង​ថវិកា សាលាសង្កាត់​ជ្រោយចង្វារ ចំនួន ១០០,០០០ រៀល ថវិកា​សរុប​ចំនួន ១០,៦០០,០០០​រៀល។

នា​ព្រឹក​ថ្ងៃ​ដដែល​ទី ១១ ខែកក្កដា ឆ្នាំ​២០១៦ លោក កៅ សា​រ៉ាវុធ នាយក​រដ្ឋបាល​សាលាខណ្ឌ​ជ្រោយចង្វារ បាន​នាំ​យក​ថវិកា ១,០០០,០០០​រៀល ជូន​លោក​អធិការ​ស្ដីទី នគរ​បាល​ខណ្ឌ​ជ្រោយចង្វារ ដែល​ជា​អំណោយ​របស់​លោក ឯក សុន​ចាន់ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរ​បាល​ដែល​មាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​កន្លងមក៕

អាជ្ញាធរ​សាលា​ខណ្ឌ​ជ្រោយចង្វារ តំណាង​លោក ឃ្លាំង ហួត បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី អាជ្ញាធរ​សាលា​ខណ្ឌ​ជ្រោយចង្វារ តំណាង​លោក ឃ្លាំង ហួត បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី អាជ្ញាធរ​សាលា​ខណ្ឌ​ជ្រោយចង្វារ តំណាង​លោក ឃ្លាំង ហួត បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី