លោក​ខៀវ កាញារីទ្ធ​ ៖ ​នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​ យើង​មិន​ត្រូវ​បង្រៀន​ត្រី​ឲ្យ​ចេះ​ហែល​ទឹក​ទេ

លោក​ខៀវ កាញារីទ្ធ​ ៖ ​នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​ យើង​មិន​ត្រូវ​បង្រៀន​ត្រី​ឲ្យ​ចេះ​ហែល​ទឹក​ទេ



ភ្នំពេញ ​៖ ​លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ និង​អ្នកសារព័ត៌មាន​ក្នុងស្រុក នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ដោយ​​​លើក​ឡើង​ថា យើង​មិន​ត្រូវ​បង្រៀន​ត្រី​ឲ្យ​ចេះ​ហែល​ទឹក​នោះ​ទេ ក្នុង​ករណី​ឃាតកម្ម​លើ​រូប​លោក​បណ្ឌិត​កែម ឡី អ្នកវិភាគ​នយោបាយ​ខ្មែរ ដែល​ត្រូវ​បាន​ឃាតក​​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​អ្នកសារព័ត៌មាន​ថា ។ ប៉ុន្តែ​ចំពោះ​លោក​រដ្ឋមន្ត្រី​វិញ លោក​បាន​គិតថា ពេលណា​មាន​ឧក្រិដ្ឋកម្ម​កើតឡើង​ហើយ យើង​ត្រូវ​ដាក់​សំណួរ​ថា តើ​អ្នកណា​ជា​អ្នក​ចំណេញ ពេល​នោះ​ទើប​យើង​អាច​ធ្វើ​ការស្រាវជ្រាវ​ទៅ​បាន​ដឹង​ពី​តម្រុយ​ខ្លះ​ៗ។ យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ សំខាន់​កំពុង​បង្ហាញ​ថា​ ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​មាន​ស្ថិរភាព កម្ពុ​ជា​មាន​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​រាល់​ការបញ្ចេញមតិ ការរិះគន់ គឺជា​ចំណែក​មួយ​ក្នុង​ការ​កែលម្អ​សង្គមជាតិ​យើង។ លោក​រដ្ឋមន្ត្រី​បាន​លើក​យក​សម្ដី​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​និយាយ​ថា ការ​បញ្ចេញ​មតិយោបល់ ការរិះគន់ គឺជា​អំបិលម្រេច និង​ជា​ល្បោយ​ស៊ុប​របស់​របប​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​ការរិះគន់​វា​ជា​ការ​ធម្មតា​ប៉ុណ្ណោះ ហើយ​លោក​បណ្ឌិត កែម ឡី ក៏​មិនមែនជា​មនុស្ស​ទី​១ ដែល​បាន​រិះគន់​មកលើ​រដ្ឋាភិបាល​ក្នុង​ដំណើរការ​សង្គម​កម្ពុជា​នោះទេ គឺ​យើង​មាន​មនុស្ស​ជាច្រើន​ណាស់ ដែល​បានធ្វើ​ការរិះគន់​មកលើ​រដ្ឋាភិបាល

ប៉ុន្តែ​ពេលនេះ​មានរឿង​ឃាតកម្ម​កើតឡើង ​ក្នុងពេលដែល​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​បាន​ប្រាប់​អន្តរជាតិ​ថា កម្ពុជា​កំពុង​តែមាន​សេរីភាព និង​ប្រជាធិបតេយ្យ​ពេញលេញ។ ដូច្នេះ​យើង​ត្រូវធ្វើ​ការតាមដាន​តទៅទៀត ពិតមែន​ឥឡូវនេះ យើង​ចាប់​បាន​ជនសង្ស័យ​ហើយ ប៉ុន្តែ​ការស៊ើបអង្កេត​យ៉ាង​ណា​ទៀត យើង​គួរតែ​ទុក​ពេល​ឲ្យ​អ្នក​ជំនាញ គេ​ធ្វើការ​ស្រាវជ្រាវ​តទៅទៀត ជៀសវាង​ការ​ធ្វើ​អត្ថាធិប្បាយ​បង្វែរ​ទស្សនៈ​មហាជន​មួយ​ចំនួន​ឲ្យ​ដើរ​ទៅ​រក​ផ្លូវ​ខុស។ ហើយ​ជា​ការ​ល្អ​បំផុត​នោះ យើង​ទាំង​អស់គ្នា​រង់​ចាំ​តាមដាន​នូវ​ការស្រាវជ្រាវ​ស៊ើបអង្កេត​បន្ថែម​ទៀត។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ករណី​នេះ រាជរដ្ឋាភិបាល​ក៏​មិនបាន​នៅ​ព្រងើយកន្តើយ​ដែរ គឺ​បាន​ខិតខំ​រក​ឲ្យ​ឃើញ​នូវ​ពន្លឺ​នៃ​ឧក្រិដ្ឋកម្ម​នេះ

លោក​ខៀវ កាញារីទ្ធ​ ៖ ​នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​ យើង​មិន​ត្រូវ​បង្រៀន​ត្រី​ឲ្យ​ចេះ​ហែល​ទឹក​ទេ