រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​តាម​រយៈ​ការ​ទទួលទាន​បន្លែ ផ្លែ​ឈើ​៤មុខ

រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​តាម​រយៈ​ការ​ទទួលទាន​បន្លែ ផ្លែ​ឈើ​៤មុខ

ទឹកគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមសំខាន់ៗផ្សេង ទៀត ។ ខណៈសីតុណ្ហភាពស្ថិតក្នុងកម្រិតមួយខ្ពស់ រាងកាយអាចនឹងបាត់បង់ជាតិទឹកច្រើន ។

ប្រសិនជាការបាត់បង់នេះពុំមានការប៉ូវសងឱ្យទាន់ពេលនោះទេ រាងកាយអាចនឹងជួបបញ្ហា ។ ក្រៅពីការទទួលទានទឹកដែលជាជម្រើសទី១ គេអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនបានតាមរយៈការទទួលទានបន្លែនិង ផ្លែឈើដូចខាងក្រោម ៖

១-ត្រសក់ផ្អរ ៖ ក្រៅពីសម្បូរដោយជាតិទឹកនិងមានកាឡូរីទាប ត្រសក់ផ្អរផ្ទុកទៅដោយប៉ូតាស្យូម ដែលជួយរក្សាតុល្យភាពសារធាតុរ៉ែក្នុងរាងកាយ។ក្រៅពីនេះ វាក៏សម្បូរណាស់ដែរនូវសមាសធាតុលីពីតមួយប្រភេទឈ្មោះ sterols ដែលមានអត្ថប្រយោជន៍បញ្ចុះកម្រិតខ្លាញ់កូឡេស្តេរ៉ូល ។ Sterols មានច្រើនបំផុតនៅលើសម្បក ។

២-ផ្លែឪឡឹក ៖ ក្រៅពីមានរសជាតិផ្អែមនិងពណ៌គួរឱ្យទាក់ទាញ ឪឡឹកសម្បូរយ៉ាងក្រាស់ក្រៃនូវសារធាតុទឹក ប៉ុន្តែមានកាឡូរីទាបបំផុត ។ វាជាជម្រើសល្អបំផុតសម្រាប់អ្នកកំពុងស្រេកទឹក ។

៣-ស្ត្របឺរីផ្អែម ៖ ក្រៅពីផ្ទុកដោយជាតិទឹកច្រើន ផ្លែឈើនេះក៏ផ្ទុកវីតាមីន C ដែលជាសមាសធាតុប្រឆាំងអុកស៊ីដកម្មជួយរក្សាសុខភាពស្បែកគេចផុតពី ការបំផ្លាញដោយកម្ដៅថ្ងៃក្នុងចំនួនយ៉ាងខ្ពស់ផងដែរ ។

៤-ប៉េងប៉ោះ ៖ ក្រៅពីអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកព្រមទាំងអត្ថប្រយោជន៍ព្យាបាល ជំងឺផ្សេងៗ ប៉េងប៉ោះក៏ស្ថិតក្នុងចំណោមបន្លែដែលជួយរក្សាជាតិទឹករាងកាយផង ដែរ។ បន្ថែមពីនេះ សារធាតុលីកូប៉ែនយ៉ាងច្រើនលើសលប់ក្នុងប៉េងប៉ោះជួយការពារស្បែកពី ការបំផ្លាញដោយកាំរស្មីយូវីផងដែរ ៕

ប្រភព៖ iknow

  • រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​តាម​រយៈ​ការ​ទទួលទាន​បន្លែ ផ្លែ​ឈើ​៤មុខ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: