​ថៃ​ត្រៀម​ចាត់​វិធានការ​រឿង “Club Friday” ព្រោះ​​ឈុត​វាយ​ស្រី​​សាហាវ​ពេក​

​គណៈកម្មាធិការ​ជាតិ​ផ្នែក​​​ផ្សព្វផ្សាយ​​របស់​ប្រទេស​ថៃ​ហៅ​កាត់ (NBC) នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​នេះ​ ចំពោះ​ទោស​ទណ្ឌ លើ​អ្នក​រៀបចំ​​រឿង​បែប​ភាគ “Club Friday to be Continued” សម្រាប់​រូបភាព​ហិង្សា​លើ​ស្ត្រី​។

 

​ថៃ​ត្រៀម​ចាត់​វិធានការ​រឿង “Club Friday” ព្រោះ​​ឈុត​វាយ​ស្រី​​សាហាវ​ពេក​

 

Supinya Klangnarong សមាជិក​ម្នាក់​នៃ NBC បាន​និយាយ​ថា រឿង​ដែល​បញ្ចាំង​លើ​ប៉ុស្តិ៍​​អនឡាញ GMM 25 បាន​រំលោភ​លើ​​មាត្រា​ទី​៣៧​នៃ​ច្បាប់​​ផ្សាយ ចំពោះ​​រូបភាព​ក្នុង​ឈុត​អំពើ​ហិង្សា។ រឿង​បែប​ស៊េរី​ដែល​គេ​ដឹង​ថា​​ពឹងផ្អែក​លើ​រឿង​ពិត​នេះ បាន​បង្ហាញ​ពី​ឈុត​អំពើ​ហិង្សា ដែល​បុរស​ម្នាក់​​​បាន​វាយ​​និង​ចាប់​ក្បាល​នារី​ដែល​ជា​តួ​ចិត្ត​អាក្រក់​ផ្អឹប​ទៅ​នឹង​បំពង់​ស៊ីម៉ាំង។

 

មួយ​វិញ​ទៀត​ក្នុង​រឿង “Club Friday to be Continued” វគ្គ “Best Friends, Bad Friends” នេះ​មាន​ឈុត​មួយ​នារី​ដែល​ជា​តួ​​នារី​ចិត្ត​អាក្រក់​ដដែល​ត្រូវ​បាន​គេ​រំលោភ ខណៈ​មាន​នារី​ម្នាក់​ទៀត​ឈរ​មើល​​ ហើយ​ថែម​ទាំង​សើច​ទៀត។ នារី​ដែល​ជា​តួ​ចិត្ត​អាក្រក់​​ក្នុង​រឿង​ឈ្មោះ​ថា Cherryសម្ដែង​ដោយ​ Apinya “Saipan” Sakuljaroensuk។

 

 

​ថៃ​ត្រៀម​ចាត់​វិធានការ​រឿង “Club Friday” ព្រោះ​​ឈុត​វាយ​ស្រី​​សាហាវ​ពេក​

 

“ពួក​យើង​ទទួល​បាន​ពាក្យ​បណ្ដឹង​​តវ៉ា​​ទាក់ទង​នឹង​ឈុត​ឆាក​រំលោភ​ក្នុង​ទូរទស្សន៍​ជា​ច្រើន។ NBC ក៏​បាន​អនុញ្ញាត​​ប៉ុស្តិ៍​នីមួយ​ៗ​គ្រប់គ្រង​​រឿង​របស់​ខ្លួន​ឯង ប៉ុន្តែ​វា​ហាក់​ដូច​ជា​​​អ្នក​ខ្លះ​មិន​​យក​ចិត្ត​ទុកដាក់​ ដោយ​គិត​ថា​វប្បធម៌​រំលោភ​គឺ​ធម្មតា​ក្នុង​ប្រទេស​ថៃ ហើយ​រឿង​ភាគ​ ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ឈុត​ធ្វើ​បាប​មនុស្ស​ស្រី​ដើម្បី​ទាក់ទាញ​ចំនួន​អ្នក​ទស្សនា”។ Supinya និយាយ។

 

​​​​​​​​​​​​​​​អ្នកនាង  Supinyaបន្ថែម​ថា NBC បង្កើត​ការ​ផ្ដន្ទាទោស ដើម្បី​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ទាំង​នោះ និង​បង្កើត​ស្តង់ដារ​ថ្មី​ចំពោះ​រឿង​ថៃ ។ នេះ​បើ​តាម​ការ​រាយការណ៍​ពីPost Today ៕

 

ចុចអាន៖ចូល​មើល​ហាង​កាហ្វេ​​របស់​ Cherry ដែល​ទើប​នឹង​បើក​ជាមួយ​មិត្ត​ប្រុស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ .coconuts.