រុស្ស៊ី​ព្រមាន​ថា ការ​មក​ដល់​នៃ​ខែល​មីស៊ីល​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ នឹង​ប៉ះពាល់​សន្តិសុខ​ដល់​ពិភពលោក (វីដេអូ)

កិច្ចពិភាក្សាស្ដីពីការព្រមព្រៀងគ្នាក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីល THAAD មកកាន់ឧបទ្វីបកូរ៉េ រវាងមហាអំណាចអាមេរិក និងមហាមិត្តអាស៊ី កូរ៉េខាងត្បូងនោះ ពេលនេះឈានដល់ដំណាក់កាលស្រុះស្រួលគ្នាហើយ ដោយគេបានប្រកាសថា ខែលការពារមីស៊ីល THAAD នឹងត្រូវបានដាក់ឲ្យដំណើរការជាស្ថាពរនៅចុងឆ្នាំ២០១៧ ហើយការប្រកាសដូចនេះ ត្រូវបានរុស្ស៊ីបញ្ចេញប្រតិកម្មជាខ្លាំង ។
ការបញ្ជូនខែលការពារមីស៊ីល THAAD ទៅកាន់កូរ៉េខាងត្បូង នឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើងរឹតតែខ្លាំងឡើងៗ ហើយនឹងធ្វើឲ្យការដោះស្រាយជម្លោះនៃឧបទ្វីបកូរ៉េ រឹតតែលំបាកទៅ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ដោយគេបានបន្តថា “ចំពោះទង្វើបែបនេះ មិនថាគេព្យាយាមពន្យល់យ៉ាងណាទេ ក៏វាប៉ះពាល់ជាផលអវិជ្ជមានដល់ផែនការសន្តិសុខសកលលោកដែរ ហើយវានឹងធ្វើឲ្យការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រឹតតែមិនអាចទៅរួច”
ចំណែកឯកូរ៉េខាងជើង ប្រទេសដែលត្រូវអាមេរិកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លានោះ បានប្រកាសនាថ្ងៃច័ន្ទនេះថា គេនឹងបញ្ចេញប្រតិកម្មដ៏ជាក់លាក់មួយទៅវិញ “physical response” ពាក់ព័ន្ធនឹងការសម្រេចរបស់អាមេរិក និងកូរ៉េខាងត្បូង ក្នុងការបញ្ជូនខែលការពារមីស៊ីល THAAD មកកាន់ឧបទ្វីបកូរ៉េ ។
សូមរម្លឹកថា ចិន និងរុស្ស៊ី តែងតែបញ្ចេញអាការៈមិនពេញចិត្តជាខ្លាំង ចាប់តាំងពីគម្រោងបញ្ជូនខែលការពារមីស៊ីល THAAD នេះ ទៅកាន់ឧបទ្វីបកូរ៉េ ទាំងដែលលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់យ៉ាងច្បាស់ថា ការមកដល់នៃខែលការពារមីស៊ីល THAAD នេះ គឺធ្វើឡើងដោយមិនសំដៅលើប្រទេសទី៣ទេ ក៏គ្មានចេតនាចង់ប្រើដើម្បីគំរាមប្រទេសឯទៀតដែរ ។

Terminal High Altitude Area Defense មានពាក្យកាត់ហៅថា THAAD ជាប្រព័ន្ធទំនើបបង្អស់ ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលរយៈចម្ងាយជិត មធ្យម និងមីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមក្នុងពេលហោះហើរ ដោយវាបានបំពាក់ជាមួយនឹងរ៉ាដារយៈចម្ងាយឆ្ងាយ ៕

រុស្ស៊ី​ព្រមាន​ថា ការ​មក​ដល់​នៃ​ខែល​មីស៊ីល​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ នឹង​ប៉ះពាល់​សន្តិសុខ​ដល់​ពិភពលោក (វីដេអូ)រុស្ស៊ី​ព្រមាន​ថា ការ​មក​ដល់​នៃ​ខែល​មីស៊ីល​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ នឹង​ប៉ះពាល់​សន្តិសុខ​ដល់​ពិភពលោក (វីដេអូ)

ប្រភព៖ kqube

  • រុស្ស៊ី​ព្រមាន​ថា ការ​មក​ដល់​នៃ​ខែល​មីស៊ីល​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ នឹង​ប៉ះពាល់​សន្តិសុខ​ដល់​ពិភពលោក (វីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: