នារីម្នាក់ បាត់​ខ្លួន​ពី​ផ្ទះ​មួយថ្ងៃ ប្រទះឃើញ​សព​អណ្តែត​ទឹកស្រះ ហ្គ្រេ​ន​ភ្នំពេញ​

រាជធានីភ្នំពេញ ៖ សពនារីម្នាក់ ត្រូវបានប្រទះឃើញ អណ្តែតទឹក បន្ទាប់ពីបាត់ខ្លួនពីផ្ទះ រយះពេលមួយថ្ងៃ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្រះទឹក ហ្គ្រេនភ្នំពេញ ស្ថិតនៅក្រុម១ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

នារីរងគ្រោះ មានឈ្មោះ កែវ សុគន្ធា អាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានប្រទះឃើញ អណ្តែតទឹក ក្បែរច្រាំងខាងកើតស្រះ ពាក់អាវយឺត ពណ៌ក្រហម ស្លៀកខោជើងវែង ពណ៌ខ្មៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកត្រួតពិនិត្យ តែម្តង។

បុរសម្នាក់ឈ្មោះ កែវ វណ្ណី អាយុ ៦១ឆ្នាំ ត្រូវជាឪពុក ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ កូនរបស់គាត់ បានប្រាប់ថា ខ្ញុំទៅទិញបាយហូប ហើយក៏បាត់រហូត។ គាត់ក៏បាន ទៅប៉ុស្តិ៍ប៉ូលីស ឲ្យជួយរក និងខលទៅវិទ្យុABC ឲ្យជួយផ្សព្វផ្សាយផងដែរ ក្រែងមានបងប្អូនណា បានឃើញ។ លុះដល់ថ្ងៃទី១១ ម៉ោងប្រហែល ៨និង៣០ នាទីព្រឹក គាត់បានទទួលព័ត៌មានថា មានគេប្រទះឃើញ សាកសពអណ្តែតទឹក នៅចំខាងលើ ក៏ប្រញ៉ាប់មកមើល ទើបដឹងថា សពនារីនោះ គឺជាកូនស្រីរបស់គាត់៕

នារីម្នាក់ បាត់​ខ្លួន​ពី​ផ្ទះ​មួយថ្ងៃ ប្រទះឃើញ​សព​អណ្តែត​ទឹកស្រះ ហ្គ្រេ​ន​ភ្នំពេញ​ នារីម្នាក់ បាត់​ខ្លួន​ពី​ផ្ទះ​មួយថ្ងៃ ប្រទះឃើញ​សព​អណ្តែត​ទឹកស្រះ ហ្គ្រេ​ន​ភ្នំពេញ​

ប្រភព៖ watphnom-news

  • នារីម្នាក់ បាត់​ខ្លួន​ពី​ផ្ទះ​មួយថ្ងៃ ប្រទះឃើញ​សព​អណ្តែត​ទឹកស្រះ ហ្គ្រេ​ន​ភ្នំពេញ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: