​ឮ​សូរ​សំឡេង​ចាក់​ម៉ាញ៉េមួយយប់ទល់ភ្លឺ ​ដល់ឆ្កឹះ​សោចូល ឃើញម្ចាស់ផ្ទះដេក​ស្លាប់​ក្រោម​កាំជណ្ដើរ

​ឮ​សូរ​សំឡេង​ចាក់​ម៉ាញ៉េមួយយប់ទល់ភ្លឺ ​ដល់ឆ្កឹះ​សោចូល ឃើញម្ចាស់ផ្ទះដេក​ស្លាប់​ក្រោម​កាំជណ្ដើរ



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្រោម​កាំជណ្ដើរ​ក្នុង​ផ្ទះ​របស់​ខ្លួន ​សង្ស័យ​ធ្លាក់​ពី​លើ​កាំជណ្ដើរ​បាក់.ក​​ស្លាប់​ ខណៈ​​​គាត់​រស់នៅ​​​តែ​ម្នាក់​ឯង​គ្មាន​អ្នក​ណា​ដឹង។

ហេតុការណ៍​នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ក្នុង​បុរី​សន្តិភាព​២​ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ត្រយឹង ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​ប៉ែន ថៃ​លាង​ អាយុ​៥៩​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប ​​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឮ​សូរ​សំឡេង​ចាក់​ម៉ាញ៉េ​ក្នុង​ផ្ទះ​ជនរងគ្រោះ ​តាំងពី​យប់​មក​ម្ល៉េះ​រហូត​ដល់​ភ្លឺ​ទៅ​ហើយ​ នៅ​តែ​មិន​ព្រម​បិទ​ទៀត ​ទោះបី​គេ​ខំ​ស្រែកហៅ​យ៉ាង​ណា​ក៏​មិន​ឮសូរ​ឆ្លើយ​ដែរ។ ដោយ​មាន​ការសង្ស័យ (​ព្រោះ​គេ​ដឹង​ថា​បុរស​នេះ​រស់នៅ​ម្នាក់ឯង)​ ក៏​ឆ្កឹះ​សោ​ចូល​ទៅ​មើល​ទើប​ឃើញ​បុរស​នេះ​ដេក​ស្លាប់​មិន​ដឹង​តាំងពី​ពេលណា​នោះ​ឡើយ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​តែម្ដង។

បន្ទាប់ពី​ឃើញ​បែប​នេះ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​រក​មូលហេតុ​ក្រែង​មានរឿង​អី​ផ្សេង​មិន​ប្រក្រតី តែ​គ្មាន​ស្លាកស្នាម​ណាមួយ​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ​តែ​គេ​សង្ស័យ​គាត់​មិន​ស្រួលខ្លួន​ដើរ​ចុះ​មក​ ក៏​ធ្លាក់​ពីលើ​កាំជណ្ដើរ​បែបនេះ​ទៅ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ធ្វើ​ឯកសារ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

​ឮ​សូរ​សំឡេង​ចាក់​ម៉ាញ៉េមួយយប់ទល់ភ្លឺ ​ដល់ឆ្កឹះ​សោចូល ឃើញម្ចាស់ផ្ទះដេក​ស្លាប់​ក្រោម​កាំជណ្ដើរ

​ឮ​សូរ​សំឡេង​ចាក់​ម៉ាញ៉េមួយយប់ទល់ភ្លឺ ​ដល់ឆ្កឹះ​សោចូល ឃើញម្ចាស់ផ្ទះដេក​ស្លាប់​ក្រោម​កាំជណ្ដើរ