តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នាំ​យក​គ្រែ​បត់​ចល័ត​ ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នាំ​យក​គ្រែ​បត់​ចល័ត​ ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​



​ព្រះសីហនុ ៖ គ្រែ​ដែក​បត់​ច​ល័ត​ចំនួន ៤៨ ដែល​ជា​អំណោយ​របស់​សប្បុរសជន​ត្រូវ​បាន​លោក ចេ​វ ​គឹម​ហេង អ្នកតំណាងរាស្ត្រ​ម​ណ្ឌ​ល​ខេត្ត​ព្រះសីហនុ​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ក្រុងព្រះសីហនុ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា។

លោក ចេ​វ គឹម​ហេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​នូវ​ការ​ខ្វះខាត​គ្រែ​ច​ល័ត សម្រាប់​អ្នកជំងឺ​ចូល​មក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ទើប​លោក បាន​កៀរគរ​រក​ជំនួយ​ជា​គ្រែ​ដែក​ច​ល័ត​បាន​ចំនួន ៤៨​គ្រែ​ពី​សប្បុរសជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​យក​មក​ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​នា​ពេល​នេះ ម្យ៉ាងទៀត​ដោយសារតែ​សេវា​សុខាភិបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​លក្ខណៈ​ល្អ គ្រូពេទ្យ​មាន​ជំនាញ​វិជ្ជា​ជី​វះ ប្រកបដោយ​ក្រម​សីលធម៌​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​សេវា​សុខាភិបាល​របស់​រដ្ឋ​កាន់​តែ​ច្រើន​ឡើង ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ខ្វះខាត​គ្រែ​សម្រាប់​អ្នកជំងឺ​ចូល​មក​ទទួល​សេវា​ពិនិត្យ ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ។

លោក​ចេ​វ គឹម​ហេង បាន​សន្យា​នឹង​ខិតខំ​ជួយ​រក​ជំនួយ​ពី​សប្បុរសជន​បន្ត​ទៀត ដើម្បី​យក​មក​ប្រគល់​ឲ្យ​មន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ តាម​តម្រូវ​ការ​ខ្វះខាត​ជាក់​ស្តែង ក្នុង​ការ​បម្រើសេវា​សុខាភិបាល​បាន​ទាន់​ពេល​វេលា និង​មានការ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

លោក សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ចេ​វ គឹម​ហេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​បាន​ជួយ​ឧបត្ថម្ភ​គ្រែ​ដែក​បត់​ច​ល័ត​ មកដល់​មន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ​នា​ពេល​នេះ ដែល​ជា​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ការ​ចូលរួម​ការចែក​រំលែក​នូវ​ការ​ខ្វះខាត​របស់​មន្ទីរ​ពេទ្យ​នា​ពេល។ ដោយសារ​បច្ចុប្បន្ន​អ្នកជំងឺ​បាន​ចូល​មក​ទទួល​សេវា​សុខាភិបាល​របស់​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ជួបប្រទះ​នូវ​ការ​ខ្វះខាត​គ្រែ​សម្រាប់​អ្នកជំងឺ ម្យ៉ាងទៀត​គ្រែ​ដែក​បត់​នេះ អាច​ជួយ​ចល័ត​អ្នកជំងឺ​បាន​ទាន់​ពេក​វេលា ខ​ណៈ​ពេល​មាន​អ្នកជំងឺ​ច្រើន​ចូល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ។

ហើយ​ការ​ព្យាបាល​ គឺ​ មន្ត្រី​ពេទ្យ​របស់​យើង​តែងតែ​យកចិត្តទុកដាក់​ជួយ​ពិនិត្យ ព្យាបាល​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​អ្នកមាន អ្នកក្រ និន្នាការ​នយោបាយ ធ្វើ​យ៉ាង​ណា​ជួយ​អ្នកជំងឺ​ឲ្យ​មាន​ស្មើ​ភាព​គ្នា ​និង​ទាន់​ពេល​វេលា។

គួរ​បញ្ជាក់​ថា អគារ​មន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ជូន​ដល់​ខេត្ត​ព្រះសីហនុ តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែមករា ដើម​ឆ្នាំ​២០១៦​កន្លងមក ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នាំ​យក​គ្រែ​បត់​ចល័ត​ ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នាំ​យក​គ្រែ​បត់​ចល័ត​ ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នាំ​យក​គ្រែ​បត់​ចល័ត​ ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នាំ​យក​គ្រែ​បត់​ចល័ត​ ជូន​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​