រន្ទះ​បង្ខំ​ឲ្យ​ការ​ប្រកួត​រវាង​ទី​ម័​រ​និង​ប្រ៊ុ​យ​ណេ​ពន្យារពេល​តង់​ទី​២

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​៤​និង​៣៨​នាទី​រសៀល​ថ្ងៃ​ទី​១១ កក្កដា ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFF U16 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ករ​វាង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​ប្រ៊ុ​យ​ណេ​បាន​ត្រូវ​អាជ្ញាកណ្តាល​ពន្យារពេល​២០​នាទី​ដោយសារ​រន្ទះ​អុក​ចូល​ទីលាន​ប្រកួត ខណៈ​ពេល​ក្រុម​ទាំង​ពីរ​ប្រកួត​តង់​ទី​២៕