ចិន​អះអាង​ថា គ្មាន​​ទេ​របៀប​វារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ជំនួប​មេដឹកនាំ​អាស៊ី-អឺរ៉ុប​

នៅសល់តែមួយថ្ងៃទៀតទេ តុលាការអន្តរជាតិមួយនៅទីក្រុងឡាអេនឹងចេញសាលក្រមមួយជុំវិញជម្លោះសមុទ្រចិនខាងត្បូងរវាងមហាអំណាចចិននិងប្រទេសហ្វីលីពីន។ នៅថ្ងៃចន្ទនេះដែរ មន្ត្រីកាទូតជាន់ខ្ពស់របស់ចិនបាននិយាយថាបញ្ហាសមុទ្រចិនខាងត្បូងមិនគួរត្រូវបានគេយកទៅជជែកនៅក្នុងជំនួបកំពូលរវាងមេដឹកនាំអាស៊ីនិងអឺរ៉ុបនៅប្រទេសម៉ុងហ្គោលីនៅពេលខាងមុខនោះឡើយ។

ជំនួបអាស៊ី-អឺរ៉ុបនឹងក្លាយជាជំនួបកាទូតសំខាន់ដំបូងមួយ ដែលរៀបចំធ្វើឡើងក្រោយការប្រកាសសាលក្រមនៅថ្ងៃទី១២ខែកក្កដារបស់តុលាការអន្តរជាតិនៅទីក្រុងឡាអេជុំវិញជម្លោះរវាងចិននិងហ្វីលីពីន។

ភាពតានតឹងនិងសង្គ្រាមពាក្យសម្ដីកំពុងកើនឡើងខ្ពស់នៅមុនការប្រកាសសាលក្រមនោះដែលចិនបានបដិសេធទទួលស្គាល់ ដោយនិយាយថាតុលាការនោះគ្មានយុត្តិធិការនោះឡើយ ហើយគេមិនអាចបង្ខំឲ្យចិនទទួលដំណោះស្រាយនោះបានទេ។

ចិនបានចោទប្រកាន់អាមេរិកម្ដងហើយម្ដងទៀតថាជំរុញឲ្យមានបញ្ហានៅសមុទ្រចិនខាងត្បូងជាទីដែលចិនអះអាងជាម្ចាស់លើដែនទឹកត្រួតស៊ីគ្នាដែលប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងតៃវ៉ាន់ក៏អះអាងជាម្ចាស់ផងដែរ។

ជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក កុង ស៊ានយូ បាននិយាយថាជំនួបមេដឹកនាំអាស៊ី-អឺរ៉ុបមិនមែនជាកន្លែងសមរម្យសម្រាប់ជជែកពីជម្លោះសមុទ្រចិនខាងត្បូងទេ។ មន្ត្រីចិនរូបនេះអះអាងបន្ថែមថា វាមិនស្ថិតក្នុងរបៀបវារៈនៃការពិភាក្សាផងដែរ៕

ប្រភពៈ VOD


ចិន​អះអាង​ថា គ្មាន​​ទេ​របៀប​វារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ជំនួប​មេដឹកនាំ​អាស៊ី-អឺរ៉ុប​

កូនប្រុសលោកកាដាហ្វី ត្រូវដោះលែងពីពន្ធនាគារ ក្រោយតុលាការទីក្រុងទ្រីប៉ូលីកាត់ទោសប្រហារជីវិត

ចិន​អះអាង​ថា គ្មាន​​ទេ​របៀប​វារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ជំនួប​មេដឹកនាំ​អាស៊ី-អឺរ៉ុប​

ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ បានប្រែក្លាយ​ទីលាន​បាល់ទាត់​មួយកន្លែង​នៅ​ចិន​ទៅជា “​អាង​ងូតទឹក​” ដ៏ធំ១ !