AFF U16៖ កម្ពុជា​ស្វាគមន៍​ឡាវ បន្ទាប់ពី​ព្រុយ​ណេ​ប៉ះ​ទី​ម័​រ​ខាងកើត​ និពន្ធដោយ : រួបរួម       July-11-2016, 12:39 pm         426

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ កម្ពុជា​ស្វាគមន៍​ឡាវ បន្ទាប់ពី​ព្រុយ​ណេ​ប៉ះ​ទី​ម័​រ​ខាងកើត​ក្រុម​ U16 កម្ពុជានៅពេលហ្វឹកហាត់។ រូបថត សហព័ន្ធកីឡាបាល់ទាត់​កម្ពុជាក្រុមយុវជន​កម្ពុជា​បើក​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U-16 Championship នៅថ្ងៃនេះ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ឡាវ​ក្នុង​ពូ​ល B នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច បន្ទាប់ពី​ព្រុយ​ណេ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង​៣ និង​៣០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ម្សិលមិញ វៀតណាម​ឈ្នះ​ម៉ាឡេស៊ី ៣-០ សិង្ហ​បុរី​ស៊ី​ហ្វីលីពីន ៣-១ រីឯ​មី​យ៉ាន់​ម៉ា​ស្មើ​អូស្ត្រាលី ១-១ ។​

​នៅក្នុង​ព្រឹត្តិការណ៍ AFF U-16 Championship នេះ U16 កម្ពុជា ត្រូវ​ជួប U16 ឡាវ​ជា​លើក​ទី​បី នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ដោយ​កាលពី​ឆ្នាំ​២០០២ ឡាវ​ឈ្នះ ២-០ ហើយ​នៅ​ឆ្នាំ​២០០៥ ក្រុម​ទាំងពីរ​បានបញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។

​កម្ពុជា​មិនដែល​មាន​ប្រវត្តិ​ឆ្លង​ផុត​ពូ​ល​ឡើយ ខណៈ​ឡាវ​ធ្លាប់​រងជើង​ឯក​៣​លើក លេខ​៣​ចំនួន​២​លើក និង​លេខ​៤​ចំនួន​២​លើក​។ នា​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​២០១៥​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​នោះ កម្ពុជា​បានបញ្ចប់​ចំណាត់ថ្នាក់​ត្រឹម​លេខ​៤​នៅក្នុង​ពូ​ល B ខណៈ​ឡាវ​បាន​លេខ​១​ពូ​ល A ហើយ​បាន​ចាញ់​មី​យ៉ាន់​ម៉ា ១-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ នា​ជំនួប​ដណ្តើម​លេខ​៣ ឡាវ​ត្រូវ​អូស្ត្រាលី បំបាក់​ក្នុង​លទ្ធផល ១០-២ ។​

​សម្រាប់​ព្រឹត្តិការណ៍​នេះ គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inoue Kazunori ដែល​ដឹកនាំ U16 កម្ពុជា មិន​ចង់ឃើញ​ការ​ភ្លាត់​នៅ​ចុង​ម៉ោង​របស់​ក្រុម​នោះឡើយ​។ នា​ការប្រកួត​មិត្តភាព​ជាមួយ​មី​យ៉ាន់​ម៉ា កាលពី​សប្តាហ៍​មុន កម្ពុជា បាន​នាំមុខ ២-១ ប៉ុន្តែ​មី​យ៉ាន់​ម៉ា​វាយបក​បាន​២​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​ដើម្បី​បញ្ចប់​ជាមួយនឹង​ជ័យជម្នះ ៣-២​។ បើទោះបីជា​នេះ​ជាការ​ប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ក៏ដោយ ប៉ុន្តែ​លោក Kazunori ចាត់ទុកថា វា​ជា​កំហុស​ដែល​មិនគួរ​ឲ្យ​កើតមាន​នោះឡើយ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inoue Kazunori ដូចខាងក្រោម​៖