អាហារ​មួយចំនួន​ដែល​ស្ត្រី គួរ​យល់ដឹង កំឡុងពេល​បំបៅ​ដោះ​កូន​

អាហារ​មួយចំនួន​ដែល​ស្ត្រី គួរ​យល់ដឹង កំឡុងពេល​បំបៅ​ដោះ​កូន​

នៅពេល មានផ្ទៃពោះ អ្វីដែលស្ត្រីគ្រប់រូប ព្រួយបារម្ភ និងយកចិត្តទុកដាក់ ជាងគេនោះ គឺអាហារ ព្រោះថាប្រសិនបើ ជ្រើសរើស អាហារខុសនោះ គឺអាចនាំមកនូវ ផលប៉ះពាល់ យ៉ាងខ្លាំង ទាំងម្តាយ និងទារក ហើយរឹតតែត្រូវ រើសអាហារទៀតនោះ គឺនៅពេលដែល សម្រាលកូនរួច និងត្រូវបំបៅដោះកូន។
ខាងក្រោមនេះ គឺជាអាហារទាំង៤យ៉ាង ដែលផ្តល់ផលល្អ សម្រាប់សុខភាព ដែលស្ត្រីបំបៅដោះកូន និងកូនតាមរយៈ ទឹកដោះម្តាយ៖

១. ផលិតផល ធ្វើពីទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប៖ ផលិតផល ធ្វើពីទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប មានដូចជា ទឹកដោះគោ, ឈីស, និងប៊ឺរ គឺជាជំរើសដ៏ល្អមួយ ព្រោះតែវាសម្បូរទៅដោយ វីតាមីនD, វីតាមីនB, កាល់ស្យូម សម្រាប់ស្ត្រី បំបៅដោះកូន និងធ្វើឲ្យមាន ទឹកដោះគ្រប់គ្រាន់ សម្រាប់ទារក។ វីតាមីនទាំងនេះ មិនត្រឹមតែជួយ ដល់សុខភាព មាតាប៉ុណ្ណោះទេ គឺជាអាចជួយ ទៅដល់ឆ្អឹង របស់ទារក តាមរយៈទឹកដោះ ថែមទៀតផង។

២. ត្រីសាម៉ុង៖ ត្រីសា ម៉ុង មានអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលផ្តល់ផលល្អ សម្រាប់រាងកាយទាំងមូល។ លើសពីនេះ ទៅទៀត វាមានផ្ទុកទៅដោយ សារធាតុ DHA ដែលជាទូទៅ គឺមាននៅក្នុង ទឹកដោះគោ ដែលផ្តល់ផលល្អ សម្រាប់ប្រព័ន្ធប្រសាទ របស់ទារក។ ស្ត្រីដែលបំបៅដោះកូន គួរទទួលទាន ត្រីសាម៉ុង ២ដង ក្នុង មួយសប្តាហ៍ ដើម្បីបង្កើនកម្រិត DHA នៅក្នុងខ្លួន ប៉ុន្តែមិនត្រូវទទួលទាន ច្រើនហួស កម្រិតនោះទេ ព្រោះជាតិបារត ដែលមាននៅក្នុង សាច់សត្វសមុទ្រទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់ សុខភាពបាន ប្រសិនបើទទួលទាន ច្រើនហួស។

៣. សាច់គោសុទ្ធ គ្មានខ្លាញ់៖ ស្ត្រីមានផ្ទៃពោះ គួរតែទទួលទាន សាច់គោសុទ្ធ គ្មានជាតិខ្លាញ់ ២ទៅ៣ដង ក្នុងមួយសប្តាហ៍ ព្រោះតែសាច់គ្មានខ្លាញ់ គឺមានផ្ទុកទៅដោយ វីតាមីន B12 និងប្រូតេអ៊ីន ដែលអាចផ្តល់នូវ ថាមពលទៅឲ្យ ទាំងម្តាយ និងកូនបានយ៉ាងល្អ។៤. អង្ករសំរូប និងប្រភេទ បន្លែមានគួរ (សណ្តែកគ្រប់ប្រភេទ)
អង្ករសំរូប និងប្រភេទបន្លែ ដែលមានគួរ ដូចជាសណ្តែកជាដើម ដែលសម្បូរទៅដោយ កាបូនអ៊ីដ្រាត ដែលជាប្រភពនៃ ជាតិសរសៃ អាចជួយសម្រកទំងន់ បានយ៉ាងល្អ និងមិនធ្វ់ឲ្យ ប៉ះពាល់ សល់សុខភាពម្តាយ និងទារកនោះទេ៕

ប្រភព៖ iknow

  • អាហារ​មួយចំនួន​ដែល​ស្ត្រី គួរ​យល់ដឹង កំឡុងពេល​បំបៅ​ដោះ​កូន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: