ប្រដាប់​ភេទ​នាង​ខ្ញុំ មាន​ក្លិន​មិនល្អ​សោះ តើ​វា​បណ្តាល​មកពី​អ្វី​ទៅ​?

ប្រដាប់​ភេទ​នាង​ខ្ញុំ មាន​ក្លិន​មិនល្អ​សោះ តើ​វា​បណ្តាល​មកពី​អ្វី​ទៅ​?


ប្រដាប់​ភេទ​នាង​ខ្ញុំ មាន​ក្លិន​មិនល្អ​សោះ តើ​វា​បណ្តាល​មកពី​អ្វី​ទៅ​?

​ប្រដាប់​ភេទស្ត្រី ធុំក្លិន ឬ​មាន​ក្លិន​មិនល្អ​តិចតួច វា​ជា​រឿង​ធម្មតា​នោះទេ ប៉ុន្តែ ប្រសិនបើ​វា​ធុំក្លិន​ខ្លាំង រហូត​អ្នក​នៅ​ក្បែរ​ខ្លួន មានប្រតិកម្ម​នោះ (​ឆ្មា​បដូ​ច​ក្លិន​ត្រី​) វា​ប្រហែលជា​មាន​បញ្ហា​ធ្ងន់ធ្ងរ ណាមួយ​កើតឡើង​ហើយ​។​

​ជារឿយៗ ការ​ធុំក្លិន​បែបនេះ អាច​មាន​ព្រមជាមួយ នឹង​សញ្ញា​ដទៃទៀត ដូចជា ហូរ​ទឹករំអិល​ប្លែក រមាស់ និង​ឈឺ​ក្រហាយ​ជាដើម​។​

​ការ​ធុំក្លិន ពេលខ្លះ អាច​កើតឡើង​ពេល​មាន​រដូវ ដែល​ជាហេតុ​នាំ​ឲ្យ​ស្ត្រី មាន​ក្លិន​មិនល្អ​។ ក្នុងករណីនេះ ការ​ដុសលាង​សម្អាត និង​ការ​ឧស្សាហ៍​ប្តូរ​សំឡី​អនាម័យ អាច​ដោះស្រាយបាន​។​

​បាក់តេរី និង​ផ្សិត គឺជា​មូលហេតុ​ផ្សេងទៀត ដែល​ធ្វើឲ្យ​ប្រដាប់​ភេទ​ឆ្លង​មេរោគ និង​បង្ក​ជា​ក្លិន​អាក្រក់​ផងដែរ​។ ប្រមេះ ផ្សិត និង​ក្លា​មី​ដ្យា គឺ​ជា​ជំងឺ​ដែល​ឧស្សាហ៍​កើត លើ​អ្នក​ដែល​មិនសូវមាន​អនាម័យ​។​

​ជំងឺ​កាមរោគ ក៏​ជា​កត្តា​ដែល​នាំឲ្យ ប្រដាប់​ភេទ​មាន​ក្លិន​មិនល្អ​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។