​បំបាត់​អា​ការៈក្អ​កយប់​ដោយ​វិធី​ព្យាបាល​ទាំង​៤​ប្រភេទ​នេះ​

​បំបាត់​អា​ការៈក្អ​កយប់​ដោយ​វិធី​ព្យាបាល​ទាំង​៤​ប្រភេទ​នេះ​


​បំបាត់​អា​ការៈក្អ​កយប់​ដោយ​វិធី​ព្យាបាល​ទាំង​៤​ប្រភេទ​នេះ​

​ការ​ក្អក​នាពេល​អាធ្រា​ត គឺ​ពិតជា មិន​ងាយ​ធ្វើអោយ​អ្នក​សម្រាក​បាន​ស្រួល​នោះទេ​។ នៅពេល​ដែល​កុមារ​តូចៗ មាន​អា​ការៈនេះ នោះ​ជា​ញឹកញយ​គេ​នឹង​មាន​ភាព​ពិបាក ក្នុងការ​គេង​លក់ និង ឆាប់​ភ្ញាក់​ដឹងខ្លួន​។ ការធ្វើអោយ រោគសញ្ញា​នៃ​ការ​ក្អក​នេះ​មាន​ភាព​ធូរស្រាល គឺ​នឹង​អាច​ជួយ​អោយ​អ្នក​សម្រាក​បាន​លង់លក់ និង អាច​ធ្វើអោយ​អ្នក ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​គ្រុនផ្តាសាយ បាន​ផង​ដែរ​។​

មាន​ឱសថ​តាម​វេជ្ជបញ្ជា​ជាច្រើន ដែល​អាច​ជួយ​ទប់ស្កាត់ នូវ​ការ​ក្អក​នេះ និង ធ្វើអោយ​បញ្ហា​នេះ​បាត់​ទៅ​វិញ តែ​ក៏​មាន​មនុស្ស​មួយចំនួន​ទៀត ងាក​មក​ចាប់​អារម្មណ៍​នឹង​ការព្យាបាល​ដោយ​វិធី​ងាយៗ ដោយ​ខ្លួនឯង ដែល​ពួក​វា ហាក់​នឹង​មាន​ភាពងាយស្រួល ក្នុង​ការអនុវត្តន៍ ដើម្បី​បំបាត់​នៅ​អា​ការៈក្អក នា​ពេល​អាធ្រាត​នេះ​។​

​ទឹកឃ្មុំ គឺជា​ឱសថ​ព្យាបាល​តាម​បែប​ធម្មជាតិ​មួយ​ដ៏ មាន​ប្រសើរ​សម្រាប់​បញ្ហា ក្អក​នា​ពេលយប់​។ ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើ​ជា​ថ្នាំ​ក្អក នៅក្នុង​ផ្ទះ​អស់​រយៈកាល​ជា​យូរលង់​ណាស់​មកហើយ​។ ការផ្តល់​ទឹកឃ្មុំ​ដល់​កុមារ គឹ​អាចជួយ​កាត់បន្ថយ​នូវ អា​ការៈក្អ​កនា​ពេល​យប់​របស់​គេ​នេះ​បាន​។ ទឹកឃ្មុំ​គឺមាន​ប្រសិទ្ធភាព ដូចគ្នា​ទៅ នឹង​ថ្នាំ ដែល​មាន​សារជាតិ dextromethorphan ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាំ​ក៏ដោយ ទឹកឃ្មុំ​មិនត្រូវ បាន​គេ​ណែនាំ អោយ​ប្រើប្រាស់ ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ១​ឆ្នាំ​នោះ​ទេ ដោយសារ​តែ​វា​អាច​នឹង មាន​ភាព​មិន​សុទ្ធ និង ការ​ប្រឈម​នឹង​ការពុល​របស់​កុមារ​។​ដាក់​កល់​ក្បាល​របស់​អ្នក អោយ​ខ្ពស់ ទោះជា ពេល ដែល​អ្នក​កំពុង​សម្រាក​ក៏ដោយ​។​
 
​ខ្ទឹម​បារាំង គឹជា​ឱសថ​ព្យាបាល​ដ៏​ល្អ​មួយ​ប្រភេទ​ទៀត​សម្រាប់​អា​ការៈក្អ​កយប់ ។ វា​អាច​យកឈ្នះ​បញ្ហា​នេះ បាន​ដោយ វា​បាន​ជួយ​សម្រួល​ផ្លូវដង្ហើម​អ្នក ដោយ​ការជួយ​បញ្ចេញ​ស្លេស្ម និង ផ្តល់​អោយ​វ​អ្នក​នូវ​ភាព​ធូរ ស្រាល​។ អ្នក​គ្រាន់តែ​យក​ទឹក​ខ្ទឹម​បារាំង ដែល​បានមកពី​ខ្ទឹមបារាំង​ដែល​បាន​ចិញ្ច្រាំ​រួច យក​លាយ​ជាមួយ នឹង​ទឹកឃ្មុំ​ជាច្រើន​តំណក់  ហើយ​ទុក​វា​អោយ​បាន​រយៈពេល ៤ ឬ​៥​ម៉ោង​មុន​ពេល​អ្នក​យក​វា​មក​ផឹក​។​
 
​ខ្ញី គឺជា​ថ្នាំ​ព្យាបាល​អា​ការៈក្អក ដែល​សាមញ្ញ​បំផុត ដែល​វា​តែងតែ​មាន​នៅក្នុង​ផ្ទះ​របស់អ្នក​។ អ្នក​គ្រាន់តែ សកសំបក​វា​ចេញ និង​ចិត​ជា​ចំណិតៗ រួច​បន្ថែម​អំបិល​អោយ​ច្រើន​បន្តិច​ទៅលើ​វា ហើយ​បន្ទាប់មក អ្នក អាច​យក​វា​មក​ទំពារ ដូច​ជា​ស្ករ​កៅស៊ូ ។ វា​អាច​នឹង​មាន​រសជាតិ​ហិល បន្តិច តែ​ប្រសិនបើ​អ្នក​មិន​អាច​ញុំ​ា វា​បាន​នោះទេ នោះ​អ្នក​អាច​នឹង​យក​វា​ធ្វើ​ជា​តែ​ជំនួស​វិញ​។ ដោយ​អ្នក​យក​វា ទៅ​ស្ងោរ​ក្នុង​ទឹ​កក្តៅ ដោយ​ដាក់​ផងដែរ​នូវ ស្លឹក​តែ​, ម្រេច និង ស្លឹក​ជី​ក្រហម​។ អ្នក​អាច​ផឹក​វា​អោយបាន ៣ ទៅ ៤​ដង​ក្នុង​មួយថ្ងៃ ។ ទឹកតែ​ប្រភេទ​នេះ អាច​ជួយ​ធ្វើអោយ​អា​ការៈក្អ​កយប់​អ្នក បាត់​ទៅ​វិញ និង ធ្វើអោយ​អ្នក​គេ​ង​បាន​លក់ ស្រួល​។​
 
​រមៀត​ក៏​ជា ឱសថ​សម្រាប់​ព្យាបាល​អា​ការៈក្អកបាន​ផងដែរ ដោយ​វា​ត្រូវបាន​គេ​និយាយថា វា​អាច​កំចាត់ ចោល​នូវ​ការរំខាន​ដែល​កើតមាន​ដោយ អាការៈ​ក្អក​ស្ងួត​នាពេល​ថ្ងៃ​។ ឥលូវ​នេះ អ្នក​អាច​ធ្វើកា​រលាយ​រមៀត ១​ក្រាម ជាមួយនឹង​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ រួច​ធ្វើការ​ទទួលទាន​វា​។​អ្នក​អាច​ព្យាបាល​នូវ​អាការៈ​ក្អក​ស្ងួត នេះ​បាន​នៅផ្ទះ​ដោយ​ខ្លួន​អ្នក ដោយ​ការ​ទទួលទាន​វា​អោយបាន យ៉ាងហោចណាស់ ៣​ដង​ក្នុង​មួយថ្ងៃ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។