ទាហានជើងទឹក​សៀម​ចាប់​ទូក​នេសាទ​យួន​៣​គ្រឿង​ និង​អ្នកនេសាទ​២៩​នាក់​


​មន្ត្រី​ថៃ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ កងកម្លាំង​ទាហានជើងទឹក​ថៃ​បាន​ចាប់​សមាជិក​នាវិក​ចំនួន​២៩​នាក់​នៃ​ទូក​នេសាទ​វៀតណាម​ធំៗ​ចំនួន​៣​គ្រឿង​ ដែល​ចូល​នេសាទ​ខុសច្បាប់​នៅ​ឈូង​សមុទ្រ​ថៃ​ ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​តំបន់​ Muda​ A​ ជា​តំបន់​សម្បូរ​ណ៍​ទៅ​ដោយ​ឧស្ម័ន​ធម្មជាតិ​នៅ​តមបន់​សេដ្ឋកិច្ច​ពិសេស​របស់​ថៃ​ ។​

​កង​ទាហានជើងទឹក​ថៃ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ទូក​នេសាទ​២​គ្រឿងក្នុង​ចំណោម​ទូក​នេសាទ​វៀតណាម​ទាំង​៣​គ្រឿង​នោះ​បាន​លិច​ ប៉ុន្តែ​សមាជិក​នាវិក​វៀតណាម​ទាំងអស់​មាន​សុវត្ថិភាព​ ហើយ​ត្រូវ​បាន​ចាប់​នាំ​ខ្លួន​យក​មក​ចោទប្រកាន់​ និង​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​របស់​ថៃ​ ៕​

ទាហានជើងទឹក​សៀម​ចាប់​ទូក​នេសាទ​យួន​៣​គ្រឿង​ និង​អ្នកនេសាទ​២៩​នាក់​

Related