១៩ វិធី ទស្ស​ន៍ទាយ​កូន​ក្នុង​ផ្ទៃ​ថា​ ប្រុស ឬ ស្រី ?

១៩ វិធី ទស្ស​ន៍ទាយ​កូន​ក្នុង​ផ្ទៃ​ថា​ ប្រុស ឬ ស្រី ?

ការទន្ទឹងរង់ចាំរយៈពេលដល់ទៅ ៤០ សប្តាហ៍ ដើម្បីឱ្យច្បាស់ថាកូនក្នុងផ្ទៃជាកូនស្រី ឬប្រុសនោះ ពិតជាយូរពេកហើយ ។ អ្នកម្តាយគ្រប់រូបតែងចង់ដឹងថា ខ្លួនពពោះកូនស្រី ឬ ប្រុស មុនពេលសម្រាល ហើយប្រសិនបើអ្នកមិនចង់ឆ្លុះអេកូ ឬមិនច្បាស់លាស់ថាកូនស្រី ឬប្រុសនោះ សញ្ញាខាងក្រោមអាចបញ្ជាក់បានថាកូនស្រីឬប្រុស។

១. តេស្តសែន/DNA : វិធីនេះកំពុងពេញនិយមនៅប្រទេសអាមេរិកដែលប្រាកដបានលទ្ធផលច្បាស់ក្នុងកម្រិត ៩៥ ទៅ ៩៩ភាគរយ។ វិធីនេះទាមទារធ្វើឡើងដោយពេទ្យជំនាញ ។

២. តេស្តទារក : វិធីនេះធ្វើឡើងដោយយកទឹកដែលហ៊ុំព័ទ្ធទារកបន្តិចមកពិនិត្យក្រូម៉ូសូម ដើម្បីកំណត់ថាកូនប្រុស ឬស្រី។

៣. ចង្វាក់បេះដូង : វិធីនេះមិនសូវប្រាកដ ១០០ភាគរយទេ ពីព្រោះចង្វាក់បេះដូងអាចប្រែប្រួល ។ ជាទូទៅចង្វាក់ បេះដូងកូនស្រីប្រហែលជា ១៤០ដងក្នុងមួយនាទី ចំណែកកូនប្រុសទាបជាងនេះ ។

៤. ទីតាំងផ្ទៃពោះ : វិធីនេះ អាចស្មានខុស ប៉ុន្តែក៏អាចទាយសាកបានដែរ ពីព្រោះមានអ្នកទាយត្រូវច្រើន។ ប្រសិនបើពោះខិតឡើងលើ មានន័យថាកូនស្រី ប៉ុន្តែបើពោះស្រុតចុះក្រោមពិតជាកូនប្រុសហើយ ។

៦. រូបរាងផ្ទៃពោះ : ដូចគ្នានឹងវិធីខាងលើ ពេទ្យឆ្មប តែងចំណាំថាបើពោះតូចមូលហើយទាល នោះប្រាកដជាកូនប្រុសហើយ តែបើទទឹងពោះរាងធំ នោះជាកូនស្រី ។

៧. បូលចិញ្ចៀន ឬម្ជុល : នេះជាវិធីបូរាណ ដែលចាស់ៗច្រើនធ្វើ។ ប្រើអំបោះចងព្យូរចិញ្ចៀន ឬម្ជុល ដាក់លើពោះ ដោយទុកឱ្យយោល ហើយពិនិត្យមើលថាវាយោលជារាងរង្វង់ (កូនស្រី) ឬ យោលទៅតែ២ទិស (កូនប្រុស) ។

៨. ឧបករណ៍ពិនិត្យទឹកនោម : ទោះជាមិនមានការបញ្ជាក់ច្បាស់លាស់ផ្នែកវេជ្ជសាស្ត្រ ក៏ការសាកល្បងមិនបង្កផលប៉ះពាល់អ្វីដែរ។ អ្នកអាចរកទិញឧបករណ៍ពិនិត្យទឹកនោមនេះបានតាមឱសថស្ថាន ហើយបើពិនិត្យឃើញពណ៌ខៀវ មានន័យថាកូនប្រុស បើពណ៌ផ្កាឈូក នោះជាកូនស្រី ។

៩. អាការចាញ់កូន : តាមបរមបូរាណមក ប្រសិនបើស្ត្រីចាញ់កូនខ្លាំងក្នុងដំណាក់កាល៣ខែដំបូងនោះ ប្រាកដជាកូនស្រីហើយ។ ប្រសិនបើមិនសូវចាញ់ ប្រាកដជាកូនប្រុស ។

១០. ញ៉ាំផ្អែម ឬ ប្រៃ : ប្រសិនបើស្ត្រីមានគភ៌ចូលចិត្តអាហារផ្អែម ឬញ៉ាំផ្អែម នោះសន្មតថាជាកូនស្រី តែបើចូលចិត្តអាហារប្រៃសន្មតថាជាកូនប្រុស។

១១. តារាងកំណត់កូនប្រុសស្រីបែបចិន : វិធីនេះមានអាយុកាលជាង ៧០០ឆ្នាំហើយ ដែលប្រជាជនចិនជឿថា អាចកំណត់ភេទទារកក្នុងផ្ទៃបាន។

១២. កូនសោរ : វិធីនេះអាស្រ័យនឹងម្តាយរបស់ទារក ដោយគេកំណត់ថាបើស្ត្រីចាប់សោរត្រង់ផ្នែកចុង គឺជាកូនស្រី តែបើចាប់កូនសោរត្រង់ផ្នែកក្បាលនោះជាកូនប្រុស ។

១៣. ស្កេនសំឡេង : រលកសំឡេងនៃផ្ទៃពោះអាចកំណត់ភេទទារកបាន ។ ក្នុងវ័យ២០សប្តាហ៍ ប្រសិនបើរលកសំឡេង មានរាងដូចសត្វអណ្តើក នោះជាកូនប្រុស តែបើជាខ្សែ ៣ នោះជាកូនស្រី ។

១៤. ពិនិត្យមើលប្រអប់ដៃ : វិធីនេះ ក៏ជាការចំណាំតៗគ្នាដែរ។ បើដៃម្តាយស្ងួត បែកប្រេះ មានន័យថាកូនប្រុស តែបើទន់មានន័យថាកូនស្រី។

១៥. ពណ៌ទឹកនោម : ពិនិត្យមើលទឹកនោម បើសិនពណ៌ស្រអាប់ជាកូនប្រុស តែបើល្អក់ ហើយពណ៌ស្រាលនោះជាកូនស្រី។

១៦. សុដន់ : ឆ្មបបូរាណតែងប្រាប់ថាបើសុដន់ខាងឆ្វេងធំជាងស្តាំនោះប្រាកដជាកូនប្រុសហើយ តែបើស្តាំធំជាងឆ្វេង ជាកូនស្រី ។

១៧. មុន : បើផ្ទៃមុខស្អាតរលោង ជាកូនប្រុស តែបើមានមុនពេញមុខនោះជាកូនស្រី ។

១៨. ទឹកមុខ : ប្រសិនបើម្តាយមានទឹកមុខធម្មតាជាកូនប្រុស តែបើទឹកមុខប្រែប្រួលជាមិនសប្បាយចិត្តច្រើន នោះជាកូនស្រី។

១៩. ឥរិយាបថគេង : បើអ្នកម្តាយគេងបែរ/ផ្អៀងខ្លួនទៅស្តាំ នោះប្រាកដជាកូនស្រី តែបើផ្អៀងទៅឆ្វេង ជាកូនប្រុស ៕

ប្រភព៖ pmhotnews

  • ១៩ វិធី ទស្ស​ន៍ទាយ​កូន​ក្នុង​ផ្ទៃ​ថា​ ប្រុស ឬ ស្រី ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ចំនេះដឹង
Tags: