ហួសចិត្ត ! ខ្វះ​លុយ ៣០ ម៉ឺន​រៀល អាចារ្យ​ភ្លុក​មិន​ឲ្យ​រើស​ធាតុ​សព​ប្រពន្ធ​ ​

6 Videos


ពិតជាគួរឲ្យអាណិតណាស់មានទុក្ខ ជាន់លើទុក្ខ ដោយបុរសជាប្ដីស្ត្រីរងគ្រោះឈ្មោះ ច័ន្ទ មុន្នី អាយុ៤៤ឆ្នាំ បានយកសពប្រពន្ធ ឈ្មោះ ឃឹម ជិញ អាយុ៤៥ឆ្នាំ ជាខ្មែរកម្ពុជាក្រោម ដែលបានស្លាប់នោះ យកទៅបូជានៅវត្ត គោកបញ្ជន់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលបូជារួចហើយ បែរជាតាអាចារ្យ ភ្លុកមិនអនុញ្ញាតិឲ្យប្រមូលធាតុប្រពន្ធ ដោយសារតែគាត់គ្មានប្រាក់ចំនួន ៣០ ម៉ឺនរៀលឲ្យបង្គ្រប់ ។

P9

ហួសចិត្ត ! ខ្វះ​លុយ ៣០ ម៉ឺន​រៀល អាចារ្យ​ភ្លុក​មិន​ឲ្យ​រើស​ធាតុ​សព​ប្រពន្ធ​ ​

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៦ រហូតដល់ធ្វើឲ្យប្ដីស្រក់ទឹកភ្នែក អង្វរតាអាចារ្យ និងលើកដៃសំពះដល់ញាតិមិត្តជិតខាងដើម្បីជួយឧបត្ថម្ភដល់រូបគាត់ បានប្រាក់យកទៅឲ្យតាអាចារ្យឲ្យបានយកធាតុមកតម្កល់ និង យកទៅបណ្តែតទឹកទន្លេ ។

ហួសចិត្ត ! ខ្វះ​លុយ ៣០ ម៉ឺន​រៀល អាចារ្យ​ភ្លុក​មិន​ឲ្យ​រើស​ធាតុ​សព​ប្រពន្ធ​ ​

ដំណឹងនេះ ក៏បានលេចលឺដល់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកក៏មានសណ្តានចិត្តសប្បុរសធម៌ចេញមុខមកធានាអះអាងជាមួយតាអាចារ្យ ក្នុងការចេញលុយឲ្យ និង ឲ្យគាត់ប្រមូលធាតុយកទៅរៀបចំទុកដាក់តាមប្រពៃណី ។ ពេលនោះលោក យឹម សារ៉ាន់ ក៏បានចុះទៅកាន់ទីនោះផ្ទាល់រួមទាំងចំណាយថវិកាអស់ចំនួន៨០ម៉ឺនរៀល ជូនដល់ការចាត់ចែងបូជាសពដល់ប្ដីសពស្ត្រីរងគ្រោះ ។

ស្ត្រីដែលបានស្លាប់នោះគឺគាត់ជាជនពិការជើងទាំង២ដើរមិនរួចនិងលើសឈាម ក្រោយមកក៏បានស្លាប់ ហើយស្ថិតក្នុងជីវភាពក្រខ្សត់ ប្ដីរបស់គាត់ក៏បានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយខ្វះមុខខ្វះក្រោយ សូម្បីតែការបូជា និងថ្លៃមឈូសក៏គ្មានប្រាក់បង់ឲ្យតាអាចារ្យ ទើបកើតទៅជារឿងបែបនេះ ។

ហួសចិត្ត ! ខ្វះ​លុយ ៣០ ម៉ឺន​រៀល អាចារ្យ​ភ្លុក​មិន​ឲ្យ​រើស​ធាតុ​សព​ប្រពន្ធ​ ​

ប្ដីគ្រួសារសព និងញាតិជិតខាងបានសម្ដែងនូវការដឹងគុណចំពោះការជួយឧបត្ថម្ភពីលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងមានវត្តមានចុះដល់ទីវត្តគោកបញ្ជន់នេះថែមទៀត ហើយក៏បានបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាដល់លោកអធិការនិងក្រុមគ្រួសារ ជួបតែសេចក្ដីសុខចម្រើនជារៀងរហូត ៕

                                                                  សុថាត់