មូលនិធិ​វី​តា​ល់​បង្កើត​កម្មវិធី «​សួន​រុក្ខជាតិ​វី​តា​ល់​» ​អបអរសាទរ​ទិវា​ដាំ​កូនឈើ​ជាតិ​៩​កក្ត​ដា​

មូលនិធិ​វី​តា​ល់​បង្កើត​កម្មវិធី «​សួន​រុក្ខជាតិ​វី​តា​ល់​» ​អបអរសាទរ​ទិវា​ដាំ​កូនឈើ​ជាតិ​៩​កក្ត​ដា​



ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ទិវា​ដាំ​កូនឈើ​ជាតិ នៅ​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០១៦ បុគ្គលិក វីតាល់ និង អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​៦០​នាក់ បាន​ប្រារព្ធ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា «​សួន​រុក្ខជាតិ​វីតា​ល់​» ជា​កម្មវិធី ដាំ​កូនឈើ​ប្រណិត​ឡើងវិញ ក្នុង​ព្រៃ​សហគមន៍​ចំបក់ ប្រមាណ​ជា ២០០​ដើម។

វី​តា​ល់ ក៏បាន​ឧបត្ថម្ភ កុំព្យូទ័រ​ថ្មីស្រឡាង​ចំនួន​មួយ​គ្រឿង ដល់​សហគមន៍​ចំបក់ តាម​សំណូមពរ​របស់​លោក ទូច ម៉ន ប្រធាន​សហគមន៍​ចំបក់ ដែល​កំពុងតែ​ស្វែងរក​ជំនួយ​កុំព្យូទ័រ​ថ្មី ដើម្បី​ភាព​ងាយស្រួល​ដល់​ការងារ​រដ្ឋបាល​នៃ ការ​ថែរក្សា​ព្រៃ និង​តំបន់​អេកូ​ទេសចរណ៍​ចំបក់​។

លោក​ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​នាយកដ្ឋាន​ទីផ្សារ នៃ​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា វី​តា​ល់ បាន​ប្រសាសន៍​ថា​« ការ​ដាំ​ឈើ​ប្រណិត​ឡើងវិញ​ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​មូលនិធិ​២៥៛ វី​តា​ល់​។ ក្រុមហ៊ុន បាន​ផ្សារភ្ជាប់​បរិស្ថាន​ជាមួយនឹង​គម្រោង​មូលនិធិ ដើម្បី​ជា​ការ​អបអរសាទរ​ដល់​ទិវា​ដាំ​ដើមឈើ​ជាតិ និង​ជា ក៏​ជា​ការ​សារ​ទរ​គម្រប់​ខួប​មួយ​ឆ្នាំ​របស់​គម្រង វី​តា​ល់​ដើម្បី​បរិស្ថាន​កាន់តែ​ប្រសើរ ឬ “Vital go green” កាលពី​ឆ្នាំ​មួយឆ្នាំ​មុន​»។

លោក​បន្ត​ថា នេះ​ក៏​ជា​លើកទីមួយ​ដែរ ដែល​មូលនិធិ​វី​តា​ល់ បាន​ប្រារព្ធ​ពិធី​ដាំ​ដើមឈើ​មួយ​នេះ​ឡើង ដោយ​យើង​សង្ឃឹមថា ចលនា​មួយ​នេះ​នឹង​ការ​គាំទ្រ ពី​អតិថិជន វី​តា​ល់​ដែល​ជា​ម្ចាស់​មូលនិធិ ២៥៛ របស់​យើង​។ វី​តា​ល់​ក៏​នឹង​មាន​គម្រោង​ប្រារព្ធ​កម្មវិធី​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​បណ្តុះ​គំនិត ដល់​ស្ថាប័ន​ឯកជន ដ៏​ដូចជា​យុវវ័យ​ជំនាន់​ចូល​រួម​ការងារ​បរិស្ថាន​ឲ្យ​បាន​កាន់​តែ​ច្រើន​។

ទស្សនវិស័យ​វែងឆ្ងាយ​របស់​វី​តា​ល់ គឺ​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​ខ្មែរ ដែល​យកចិត្តទុកដាក់​បង្កើត​កម្មវិធី​សប្បុរសធម៌​ល្អ​ៗ ជាច្រើន​សណ្ឋាន និង​គ្រប់​វិស័យ ដើម្បី​ការអភិវឌ្ឍន៍​ប្រទេស និង​ផ្សព្វផ្សាយ​វប្បធម៌​ចែករំលែក​ឲ្យ​ទូលំទូលាយ​ទូទាំង​ប្រទេស​។

«​សួន​រុក្ខជាតិ​វី​តា​ល់​» អាច​ប្រារព្ធ​ទៅ​បាន​យ៉ាង​ប្រសើរ​ដោយមាន​ការចូលរួម​ផ្ទាល់​ពី​សំណាក់​លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិការ នៃ​ក្រុមហ៊ុន​វី​តា​ល់ ដែល​លោកស្រី​តែងតែ​អ្នកដឹកនាំ និង​បង្ហាញ​ផ្លូវ វី​តា​ល់​ចំពោះ​កម្មវិធី​សប្បុរសធម៌​ជាច្រើន​រូបភាព​។ ការចូលរួម​របស់​ផ្ទាល់​របស់​លោក​ជំទាវ​ គឺ​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ អំពើ​មនុស្សធម៌ ដើម្បី​ជា​គំរូ​ល្អ​នៃ​ភាពជា​អ្នកដឹកនាំ។

ការ​ប្រារព្ធ​កម្មវិធី សួន​រុក្ខជាតិ​វី​តា​ល់​ធ្វើឡើង​ដើម្បី​ជា​ការ​អបអរ​សាទរ​ដល់​ទិវា​ដាំ​កូនឈើ​ជាតិ​ប្រចាំឆ្នាំ​។ យើង​លើកទឹកចិត្ត​ចំពោះ​ចលនា​ដាំ​ឈើ​ប្រណិត​ឡើងវិញ ក្នុង​ដំបន់​ព្រៃឈើ​សហគមន៍ ដើម្បី​ជា​ស្នាដៃ​ជា​កេរ្តិ៍​ដំណែល​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​បាន​ស្គាល់​និង​យល់ដឹង​ពី​ពូជ​ឈើ​ប្រណិត​ដែល​កំពុងតែ​មានការ​គំរាមកំហែង និង​ឈាន​ទៅ​រក​ការបាត់បង់​។ វី​តា​ល់​ប្តេជ្ញា​ថា នឹង​យក​កញ្ចក់​ថវិកា​សប្បុរសធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់​ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។ ដូច្នេះ​សូម​ចងចាំ​ថា គ្រាន់តែ​ជា​អតិថិជន​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូល​រួម​ចំណែក​នៃ​ការជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ»។

លោក ទូច ម៉ន ប្រធាន​សមាគម​អេកូ​ទេសចរណ៍​ចំបក់ បាន​មាន​និយាយ​ទាំង​រីករាយ​ថា លោក​ពិតជា​រំភើប​នៅ​ពេល​ដែល​ឃើញ​ក្រុមហ៊ុន​ឯកជន​ខ្មែរ​យើង កាន់​តែ​ច្រើន​បាន​យកចិត្តទុកដាក់​ចំពោះ​ការថែទាំ​បរិស្ថាន លោក​ក៏​ជា​អតិថិជន​ម្នាក់​របស់​វី​តា​ល់​ដែរ ដោយ​លោក​មាន​មោទនភាព​ចំពោះ​ផលិតផល​ខ្មែរ ដែល​សម្រេច​បាន​ទាំង​គុណភាព និង​មូលនិធិ​ចែករំលែក​ដល់​សង្គម​។

លោក​ថា « កម្មវិធី​ដាំ​ដើមឈើ មួយ​នេះ​គឺ​ធ្វើ​ចំ​ពេល​ល្អ​ដោយសារតែ លោក​ទើបតែ​កាត់​យក​ដីចម្ការ​ពី​ប្រជាពលរដ្ឋ​ចូល​មក​ជា​ដីព្រៃ​សហគមន៍​វិញ ហើយ​យើង​ក៏​ត្រូវ​ការ ការ​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​បំពេញ​បន្ថែម​ចន្លោះ​ដី​ចំការ​ចាស់​ក្លាយ​ជា​ដី​ព្រៃ​ដែល​ពោរពេញ​ដោយ​ឈើ​ប្រណិត​នៅ​ថ្ងៃ​អនាគត​»៕

មូលនិធិ​វី​តា​ល់​បង្កើត​កម្មវិធី «​សួន​រុក្ខជាតិ​វី​តា​ល់​» ​អបអរសាទរ​ទិវា​ដាំ​កូនឈើ​ជាតិ​៩​កក្ត​ដា​ មូលនិធិ​វី​តា​ល់​បង្កើត​កម្មវិធី «​សួន​រុក្ខជាតិ​វី​តា​ល់​» ​អបអរសាទរ​ទិវា​ដាំ​កូនឈើ​ជាតិ​៩​កក្ត​ដា​