ការដេញថ្លៃ​គម្រោង​មូលនិធិ​សង្កាត់ លើ​ការ​ធ្វើ​ផ្លូវ​ មានការ​កើនឡើងក្នុងឆ្នាំនេះ

ការដេញថ្លៃ​គម្រោង​មូលនិធិ​សង្កាត់ លើ​ការ​ធ្វើ​ផ្លូវ​ មានការ​កើនឡើងក្នុងឆ្នាំនេះ



ភ្នំពេញ ៖ ផ្លូវថ្នល់​ជា​សរសៃឈាម​សេដ្ឋកិច្ច ហើយ​ក៏​មាន​អាទិភាព​ខ្ពស់​កសាង​មូលដ្ឋាន ដែល​រាជរដ្ឋាភិបាល បាន​ទម្លាក់​កញ្ចប់​ថវិកា​ទៅដល់​ថ្នាក់ក្រោម​ជាតិ ថ្នាក់​សង្កាត់​ជា​រៀងរាល់​ឆ្នាំ នៅ​ក្នុង​គម្រោង​មូលនិធិ​អភិវឌ្ឍន៍ ឃុំ សង្កាត់។ ដោយឡែក​ឆ្នាំ​២០១៦ សង្កាត់​ទាំង៥​នៃ ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​វិធី​ដេញថ្លៃ គម្រោង​មូលនិធិ​អភិវឌ្ឍន៍ ឃុំ សង្កាត់​ថ្មីៗ​នេះ ដោយមាន​ក្រុមហ៊ុន​ឯកជន​ចូលរួម​ចំនួន ៧ ឃើញ​ថា គម្រោង​ធ្វើ​ផ្លូវ​ឆ្នាំនេះ​មានការ​កើន​ឡើង​គួរ​កត់សម្គាល់។

តាម​ការ​ផ្តល់​បទសម្ភាសន៍ របស់​លោក ឌី សារឿន ចៅសង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​អ្នក​ព័ត៌មាន​ដឹង​ថា ឆ្នាំទៅ​គម្រោង​តិច​ជាង​ឆ្នាំនេះ ដោយ​គម្រោង​កសាង​ផ្លូវ ៤៥០​ម៉ែត្រ បានតែ ៣៦០​ម៉ែត្រ សល់​អាច​ចរចា​គ្នា​បាន​និង​បន្ត​ទៀត។ ផ្ទុយទៅវិញ​សង្កាត់​ខ្លះ មាន​ភាព​ទាប​ជាង​ឆ្នាំទៅ​បន្តិចបន្តួច​នោះ​ជា​ការ​លើកឡើង​របស់​លោក សាន សិន ចៅសង្កាត់​គោក​រកា ឲ្យ​ដឹង​ថា ​គម្រោង​មូលនិធិ​ចៅ សង្កាត់​សម្រាប់​ធ្វើ​ផ្លូវ​ឆ្នាំទៅ ច្រើនជាង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​បានតែ​ជាង ៣០០​ម៉ែត្រ។

ដោយឡែក​លោក យិន អ៊ឹម ចៅសង្កាត់​សំរោង បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​នេះ ​នៅ​ក្នុង​សង្កាត់​សំរោង មាន​គម្រោង​ដដែល ១៣០​ម៉ែត្រ ប្រហាក់ប្រហែល​ឆ្នាំ​ដែរ កើន ២៣៤​ម៉ែត្រ គ្រា​ដែល​ដេញថ្លៃ​ចប់​ក្រុមហ៊ុន​ចុះ​ធ្វើ​តែ​ម្តង។ នៅ​ក្នុង​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ លោក គូ អឿន ចៅសង្កាត់​ពញា​ពន់ ក៏​មាន​ប្រសាសន៍​ដែរ​ថា ឆ្នាំទៅ​សង្កាត់​បាន​ធ្វើ​ផ្លូវ​បេតុង​ប្រវែង ១៧១​ម៉ែត្រ ដោយ​ឆ្នាំនេះ ក្នុង​គម្រោង​ធ្វើ​ដីស ប្រវែង ៦៦០​ម៉ែត្រ ដោយ​ល្បឿន​នៃ​ការសាងសង់​មាន​រយៈ​ពេល​ជាង០១​ខែ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​ផ្លូវ​ដីស ដែល​មាន​គ្រឹះ​ស្រាប់​កិន​ដោយ​កិន​ថ្ម ចំពោះ​គ្រួស​ក្រហម​ក៏​ត្រូវ​បាន​ពង្រីក​ដោយ​ផ្លូវ​នោះ​តូច​ពេក។ អញ្ចឹង​កាលណា​យើង​ធ្វើ​នៅ​លើ​ផ្លូវ​ចាស់ ដែល​មាន​គ្រឹះ​ក្រាល​បាត​ជាស្រេច​ទើប​អាច​យើង​ធ្វើ​ផ្លូវ​បេតុង​ជា​បន្ត​ទៀត។ គម្រោង​ដេញថ្លៃ​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង ៥ ក្នុង ខណ្ឌ​ព្រែក​ព្នៅ ឆ្នាំនេះ​ក៏​នៅ​តែ​មាន​ការ​កើនឡើង​ជា​លំដាប់៕