អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

យើងអាចចាត់ទុកចេកបានថាជាបង្អែមលាងមាត់ក្រោយបាយ ឬក៏ជាអាហារដែលអាចញ៉ាំគ្រាន់សម្រន់ក្រពះពេលមានអារម្មណ៍ឃ្លានមុនដល់ពេលទទួលទានអាហារពេល។ ក្នុងនាមជាបង្អែមលាងមាត់ និងជាអាហារសម្រន់ក្រពះផងនោះ ចេកបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយស្ត្រីផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ចេកចំពោះសុខភាពស្ត្រី៖

១. សម្បូរដោយសារធាតុសរសៃ

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

សារធាតុសរសៃ ជួយសម្រួលដល់ដំណើរនៃការរម្លាយអាហារដែលធ្វើឱ្យគ្មានបញ្ហាទល់លាមក។

២. លើកកម្លាំង

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

ដោយសារតែចេកងាយនឹងបំបែក ជាតិស្ករដែលមានផ្ទុកក្នុងផ្លែកចេកនឹងបំលែងទៅជាប្រភពនៃថាមពលដែលធ្វើឱ្យអ្នកមានភាពក្លៀវក្លាបានយូរ។ វាក៏ជាការប្រសើរមួយផងដែរដែលគួរទទួលទានចេកក្រោយពេលហាត់ប្រាណ។

៣. ធ្វើឱ្យបេះដូងមានសុខភាពល្អ

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

ដោយសារសម្បូរសារធាតុសរសៃ វានឹងធ្វើឱ្យកម្រិតនៃកូឡេស្ទេរុល ស្ថិតក្នុងការគ្រប់គ្រងដែលជាហេតុធ្វើឱ្យបេះដូងមានសុខភាពល្អ។

៤. មានប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះ

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

ចំពោះស្ត្រីដែលនឹងក្លាយជាម្តាយគេ ចេកគួរតែដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ចេកមានផ្ទុក “អាស៊ីតហ្វូលីក Folic Acid” ដែលមាននាទីបង្កើតកោសិកាថ្មីៗ និងបង្កាជំងឺដែលប៉ះពាល់ដល់ទារកដែលមិនទាន់កើត។ ចេកមាននាទីយ៉ាងសំខាន់សម្រាប់រាល់ការលូតលាល់របស់គភ៌។

៥. ជួយគ្រប់គ្រងសម្ពាធឈាម

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

ចាប់ពីអាយុជាង ៤០ ឆ្នាំឡើងទៅ ស្ត្រីតែងមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាញឹកញយ។ ដោយសារតែសម្បូរដោយ “ប៉ូតាស្យូម Potassium” ចេកអាចជួយឱ្យសម្ពាធឈាមអ្នកស្ថិតក្រោមការគ្រប់គ្រង។

៦. បង្កើនថាមពលខួរក្បាល

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី

តើអ្នកចង់ក្លាយជាអ្នកដែលឆ្លាតជាងគេក្នុងថ្នាក់ដែរទេ? បើចង់ អាចញ៉ាំចេកមួយថ្ងៃ ១ ផ្លែបាន ព្រោះវានឹងជួយបង្កើនទាំងថាមពលខួរក្បាល ក៏ដូចជាសមត្ថភាពនៃការចងចាំរបស់អ្នកផងដែរ៕

ប្រភព៖ mohameas

  • អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ចេក​ចំពោះ​ស្ត្រី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: