ក្រុម​អភិរក្ស នាំគ្នា​សម្អាត និង អភិរក្ស​ប្រាសាទបន្ទាយ​ក្បាលទឹក​

6 Videos


ក្រុមការងារអភិរក្សនៃអាជ្ញាធរជាតិអប្សរានាំគ្នាសម្អាតប្រាសាទបន្ទាយក្បាលទឹក ឬ ប្រាសាទតាគង់ ដែលមានទីតាំងនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នាពេលថ្មីៗនេះ ដើម្បីការពាររចនាសម្ព័ន្ធប្រាសាទ និង សោភ័ណភាពនៃប្រាសាទ ។

P9

ក្រុម​អភិរក្ស នាំគ្នា​សម្អាត និង អភិរក្ស​ប្រាសាទបន្ទាយ​ក្បាលទឹក​
ក្រុម​អភិរក្ស នាំគ្នា​សម្អាត និង អភិរក្ស​ប្រាសាទបន្ទាយ​ក្បាលទឹក​

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឲ្យដឹងថា ការងារសម្អាតប្រាសាទបន្ទាយក្បាលទឹកនៅតំបន់បេងមាលា យើងធ្វើជាប្រចាំគ្រប់ប្រាសាទ ផ្លូវបុរាណស្ពានទាំងអស់ មិនចំពោះតែប្រាសាទណាមួយទេ ពិសេសគឺរដូវវស្សា ព្រោះកូនរុក្ខជាតិតូចធំដុះលូតលាស់លឿន ។

ក្រុម​អភិរក្ស នាំគ្នា​សម្អាត និង អភិរក្ស​ប្រាសាទបន្ទាយ​ក្បាលទឹក​

ដូច្នេះត្រូវកាត់មែកឬដកវាចោលឱ្យទាន់ពេលវេលាដើម្បីបង្ការកុំឱ្យមានហានិភ័យដល់តួប្រាសាទទាំងមូល ។ ម្យ៉ាងទៀតក៏ដើម្បីឱ្យប្រាសាទ មានភាពស្រស់ស្អាតផងដែរ ហើយការងារសម្អាតប្រាសាទទាំងនេះនឹងបញ្ចប់នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ ដោយប្រើកម្លាំងកម្មករ ៩ នាក់ ។

ក្រុម​អភិរក្ស នាំគ្នា​សម្អាត និង អភិរក្ស​ប្រាសាទបន្ទាយ​ក្បាលទឹក​

លោក រដ្ឋា បានបន្តទៀតថា រាល់ពេលចុះទៅសម្អាតម្តងៗ យើងមានបុគ្គលិកបច្ចេកទេសខាងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាពីរនាក់ ដែលមានជំនាញខាងមើលហានិភ័យ និង លំងាកនៃប្រាសាទទៅជាមួយក្រុមកម្មករដែរ ដើម្បីមើលថាប្រាសាទមានគ្រោះថ្នាក់ឬអត់ ? ហើយធ្វើរបាយការណ៍ឱ្យខាងនាយកដ្ឋានទៅទល់ទ្រ និង សង្គ្រោះប្រាសាទឲ្យបានទាន់ពេលវេលា ៕

                                                                        សុថាត់