​រថយន្ត CRV បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្លាប់ ៣ និង របួស ៥ នាក់​នៅ​ស្រុក​បារាណ៍​

6 Videos


គ្រោះថ្នាក់ចរាចរណ៍ទៀតហើយនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយរថយន្ត CRV បុកជាមួយរថយន្ត ហ៊ីយ៉ាន់ដាយ ឮលាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ ៣ នាក់ និង របួសធ្ងន់ ២ នាក់ គួរឲ្យអាសូរជាពន់ពេក ។

P9

​រថយន្ត CRV បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្លាប់ ៣ និង របួស ៥ នាក់​នៅ​ស្រុក​បារាណ៍​

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១ និង ៣០ នាទីយប់ ឈានចូលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុច ភូមិថ្លា ឃុំច្រនាងស្រុកបារាយណ៍ ។

​រថយន្ត CRV បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្លាប់ ៣ និង របួស ៥ នាក់​នៅ​ស្រុក​បារាណ៍​

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសាររថយន្តម៉ាក CRV ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-4663 បើកបរដោយឈ្មោះ អៀម ភេទប្រុស អាយុ ២៥ ឆ្នាំ នៅខេត្តកំពង់ស្ពឺ បុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ដោយឡែកអ្នករួមដំណើរចំនួន ៣ នាក់ទៀត គឺឈ្មោះ ស្រ៊ីន ភេទប្រុស អាយុ ៣៨ ឆ្នាំនៅសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ គាង ហេង ភេទប្រុស អាយុ ២៣ ឆ្នាំ នៅខេត្តកំពង់ចាម របួសធ្ងន់ និង ឈ្មោះ លំអិត ភេទប្រុស អាយុ ២៣ ឆ្នាំ នៅរាជធានីភ្នំពេញរបួសធ្ងន់ ។

​រថយន្ត CRV បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្លាប់ ៣ និង របួស ៥ នាក់​នៅ​ស្រុក​បារាណ៍​

សម្រាប់អ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7946 ដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ និង អ្នករួមដំណើរជាមួយឈ្មោះ ប៊ុន លី ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យ ។

​រថយន្ត CRV បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្លាប់ ៣ និង របួស ៥ នាក់​នៅ​ស្រុក​បារាណ៍​

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺ ដោយសារតែអ្នកបើកបររថយន្ត CRV បើកបរក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន ហើយរេទៅបុករថយន្តហ៊ីយ៉ាន់ដាយទាំងកំរោល ៕

                                                                                           សុថាត់