មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​បក្ស​កាន់​អំណាច​យ៉ាងតិច​១០​នាក់​ទៀត​ ទទួល​បានការ​តែងតាំង​និង​ផ្តល់​ឋានៈ​ជា​ “​ឯកឧត្តម​”​ ព្រោងព្រាត​

​កាលពី​ចុងខែ​មិថុនា​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ យ៉ាង​ហោច​ណាស់​មាន​មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​ និង​ដុះ​ស្លែ​នៅ​កម្ពុជា​ចំនួន​១០​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ (​ពោល​គឺ​មាន​ឋានៈ​ជា​ឯកឧត្តម​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៧៦​ ចុះ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​

​មេដឹកនាំ​សហជីព​ដែល​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​ទិ​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ក្លាយជា​ឯកឧត្តម​ទាំង​១០​នាក់​ ដើម្បី​ទុកជា​ការ​លើកទឹកចិត្ត​នោះ​ រួម​មាន​ ៖

១-​លោក​ យឹ​ង​ ឈុ​ន​ ប្រធាន​សហព័ន្ធ​សហជីព​យុវជន​ខ្មែរ​ (KYFTU)​ និង​ជា​ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា​ (CNC)​ ។​
២-​លោក​ ហេង​ ប៊ុ​ន​ឈុ​ន​ ប្រធាន​សហព័ន្ធ​សហជីព​ឧស្សាហកម្ម​ស្បៀង​កម្ពុជា​ (CIFUF)​ ។​
៣-​លោក​ សាត់​ ឈាង​ហួ​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អាស៊ាន​(ACUC)​ ។​
៤-​លោក​ តុល​ ផា​ន់​មឿង​ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្មករ​កម្ពុជា​ (NUCW)​ ។​
៥-​លោក​ មុំ​ សា​រ៉​ន​ ប្រធាន​សហព័ន្ធ​សហជីព​លើកតម្កើង​ជីវភាព​កម្មករ​ និយោជិត​ខ្មែរ​ (TUFIKEL)​ ។​
៦-​លោក​ ជុំ​ ប៊ីត​ អនុប្រធាន​សហព័ន្ធ​សហជីព​សន្តិភាព​ដើម្បី​កម្មករ​ ។​
៧-​លោក​ គឹ​ម​ ចាន់​សំណាង​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ប្រជា​ធិ​ប​តេ​យ្យេ​ជឿនលឿន​ (TUWFPD)​ ។​
៨-​លោក​ វ៉ា​ត​ សំណាង​ ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​សំណាង​កម្មករ​ (TUFDLW)​ ។​
៩-​លោក​ ឈុំ​ វាសនា​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ដើម្បី​សិទ្ធិ​កម្មករ​ (CFWR)​ ។​
១០-​លោក​ ហែម​ សុខ​ពន្លក​ ប្រធាន​សហព័ន្ធ​សហជីព​ឧស្សាហកម្ម​កម្ពុជា​ (CIUF)​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ កាលពី​ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​មក​ មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​គណបក្ស​កាន់កាប់​អំណាច​នៅ​កម្ពុជា​ចំនួន​៦​នាក់​ ក៏​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ផង​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥២៥​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​សរុបសេចក្តី​មក​ មាន​មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ជាង​២០​នាក់​ហើយ​ ដែល​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​,​ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​,​ ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​,​ ទីប្រឹក្សា​ក្រសួងផែនការ​ និង​ទីប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ជា​ឯកឧត្តម​-​លោក​ជំទាវ​ហូរហែ​ព្រោងព្រាត​ ទុកជា​ការ​ប៉ះប៉ូវ​លើក​ទឺ​ក​ចិត្ត​ក្នុង​ការ​បម្រើ​គណបក្ស​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

Related