ក្មេង​ទំនើង​ទំនាស់​ក្នុង​វង់​ផឹកស៊ី បង្ក​បួស​ស្នាម

ខេត្តកំពង់ធំ ៖ អ្នកក្លាហាន​បង្កជម្លោះ​ក្នុង​វង់​ផឹកស៊ី​២​នាក់ បាន​យក​ដែកឆាប​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង របួស​ជា​ទម្ងន់​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦​។ ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​ខាងលើ​នេះ លោក​វរៈសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការដ្ឋាន​រង​នគរបាល​ស្រុក បារាយណ៍​ទទួល​ផែន​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ករណី​អំពើ​ហិង្សា​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​កន្លែង​ស៊ីផឹក​មួយ​កន្លែង​ក្នុងភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ដែល​បង្ក​ឡើង ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់ ។

ហើយ​សមត្ថកិច្ច​ក៏​ពុំ​បានដឹង​ថា​ពួក​គេ​ធ្លាប់​មាន​ទំនាស់ ឬ​ក៏​គំនុំ​អ្វី​នឹង​គ្នា​ពី​មុន​មក​នោះ​ទេ​។ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នៅ​ក្នុង​ផ្សា​ម៉ាត ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​បង្ក​ជា​អំពើ​ហិង្សា​ដោយ​ប្រើ​ដែកឆាប​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ ទី​.១​ឈ្មោះ ជិន ខេ​ម​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​អណ្តូង​ពោធិ ស្រុក​បារាយណ៍ ត្រូវ​បាន​ជនសង្ស័យ​ចាក់​នឹង​ដែកឆាប​ត្រូវ​ក្រោម​ដោះ​ខាងស្តាំ និង​ឆ្អឹងជំនី​ខាងឆ្វេង រង​របួសធ្ងន់ និង​ទី​២.​ឈ្មោះ ហោ សុខ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឧទម្ពរ ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ចាក់​នឹង​ដែកឆាប​ត្រូវ​ស្លាបប្រចៀវ ខាងឆ្វេង និង​ថ្ពាល់​ខាងស្តាំ ក្រោយ​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។

បន្ទាប់​ពី​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ ទើប​កំណត់​មុខសញ្ញា​បាន ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​ទី​១.​ឈ្មោះ សាន ផល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​២.​ឈ្មោះ ឌឹ​ម វណ្ណៈ  ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឈូក ឃុំ​ទ្រៀល ស្រុក​បារាយណ៍ មានមុខរ​បរជា​កម្មករ នៅ​ប្រទេស​ថៃ មក​លេង​ស្រុក​ក៏​បង្ក​បញ្ហា​នេះ​ឡើង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សា​ភាព​ថា ពួក​គេ​ពិតជា​បាន​បង្កជម្លោះ​ជាមួយ​ខាង​ភាគី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ក៏​ប៉ុន្តែ​គេ​មិន​បាន​ចាក់​ជន​រង​គ្រោះ​នោះ​ទេ គឺ​បក្ខពួក​របស់​គេ​ជា​អ្នក​ចាក់ ទោះបីជា ចម្លើយ​សារភាព​យ៉ាងនេះ ក៏​ដោយ ក៏​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ និង​បន្ត​តាម​ចាប់ខ្លួន បក្ខពួក​របស់​គេ​ដែល​កំពុង​តែ​រត់គេច​ខ្លួន​ទៀត ដើម្បី​ស្វែងរក​ការ​ពិត​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់​៕
    ​