បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ចែងម៉ែង

បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ចែងម៉ែង



កំពង់ស្ពឺ ៖ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា ចែងម៉ែង ដែល​ជួល​ការ​លំបាក​ខ្វះខាត បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​នោះ ដោយ​មានការ​សំណូមពរ​ផង​នោះ ត្រូវ​បាន​ដេប៉ូ​លក់​គ្រឿង កាំ​ង ទូច ជួយ​ឧបត្ថម្ភ​កសាង​ចំនួន ០២​បន្ទប់។ ការ​ប្រគល់​ជួនកាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ខែ​កក្ក​ដា ឆ្នាំ​២០១៦​នេះ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន ស្ថិត​ក្នុង​សាលាបឋមសិក្សា​ចែងម៉ែង ភូមិ​អណ្តូងទឹក ឃុំ​លំហាច ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល។

លោក​អ៊ុំ ច័ន្ទ​តារា នាយក​សាលាបឋមសិក្សា ចែងម៉ែង​បាន​និយាយ​ថា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​មាន​ជួប​ការ​លំបាក​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​បញ្ហា​ខ្វះ​បង្គន់​អនាម័យ​ដើម្បី​បន្ទោបង់ ហើយ​សាលា​បាន​ស្នើ​សុំ​ទៅកាន់​ក្រសួង​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ប៉ុន្តែ​គម្រោង​មានការ​ធ្លាក់​មក​យឺតយ៉ាវ​ពេក។

លោក​បន្ត​ថា ដោយសារ​គ្មាន​បន្ទប់ទឹក​សម្រាប់​ឲ្យ​សិស្ស និង​លោកគ្រូ អ្នកគ្រូ​ប្រើប្រាស់​នោះ ទើប​មាន​សប្បុរសជន គឺ​លោក​កាំ​ង ទូច ម្ចាស់​ដេប៉ូ​ចែកចាយ និង​គ្រឿងសំណង់​គ្រប់​ប្រភេទ​នៅ​ផ្សារ​ថ្នល់ទទឹង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ក្រុម​គ្រួសារ​បាន​ជួយ​ឧបត្ថម្ភ កសាង​បង្គន់​អនាម័យ​ចំនួន ២​បន្ទប់​ដើម្បី​ចូលរួម​ដោះ​ស្រាត​ការ​លំបាក​របស់​សាលា។

លោកនាយក​សាលា​បន្ត​ថា ការ​ខ្វះខាត​បង្គន់​អនាម័យ​ប្រើប្រាស់​នេះ មាន​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខាង​សាលា​បាន​ស្នើ​ទៅកាន់​ក្រសួង​ដើម្បី​សុំ​បង្គន់​សម្រាប់​ប្រើប្រាស់​ដែរ ប៉ុន្តែ​ហាក់​មានការ​យឺតយ៉ាវ​បន្តិច បន្ទាប់ពី​បាន​សប្បុរសជន​ជួយ​កសាង​បង្គន់​រួចរាល់ ស្រាប់តែ​គម្រោង​របស់​ក្រសួង​ធ្នាក់​មក​ទៀត ដូច្នេះ​ទាំង​សិស្ស លោកគ្រូ អ្នកគ្រូ​លេង​ជួប​បញ្ហា​រឿង​បង្គន់​ប្រើប្រាស់​ទៀតហើយ។

លោក​ស្រ៊ុន សុខ​ឡា អ្នកទទួល​សាងសង់​បង្គន់​អនាម័យ​ទាំង​បន្ទប់​បាន​ប្រាក់​ថា ការ​សាងសង់​ស្របតាម​បច្ចេកទេស​ស្តង់ដារ ដែល​ការ​ចំណាយ​ក្នុង​ការ​សាងសង់​សរុប​ទឹកប្រាក់​អស់​ចំនួន​ជាង ១៧០០​ដុល្លារ សម្រាប់​ដាក់​ឲ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ។ លោក​បន្ត​ថា ការ​ជួយ​សាងសង់​បង្គន់​អនាម័យ​នេះ ដើម្បី​រក្សា​អនាម័យ​ក្នុង​ការ​រស់នៅ​របស់​សិស្ស​តូច​ៗ ដែល​ពួកគាត់​ពុំ​ទាន់​យល់​ដឹង​បាន​ច្រើន​ពី​សុខភាព​អនាម័យ​ផ្ទាល់​ខ្លួន។

ក្នុង​ឱកាស​ប្រគល់​ជួន​បង្គន់​អនាម័យ​ដល់​សាល​បឋមសិក្សា​ចែង ម៉ែង​នោះ​ម្ចាស់​ជំនួយ​បាន​ចែក​ជួន​សៀវភៅ ប៊ិច និង​ថវិកា​ជូន​អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ផ្តល់​សម្លៀក​បំពាក់​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​លំហាច ដើម្បី​បំពេញភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជួន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

អាជ្ញាធរ​ឃុំ​លំហាច ក៏​ដូចជា​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្សានុសិស្ស បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ជាពិសេស​ដេប៉ូ​លក់​គ្រឿងសំណង់ កាំ​ង ទូច ដែល​បាន​ជួយ​ក្នុង​ការ​សាងសង់​បង្គន់​អនាម័យ​នេះ ទុកជា​ប្រយោជន៍​សាធារណៈ​ប្រើប្រាស់៕

បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ចែងម៉ែង បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ចែងម៉ែង បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ចែងម៉ែង បង្គន់​អនាម័យ​ចំនួន​២​បន្ទប់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ចែងម៉ែង