AFF U16៖ កម្ពុជាឈ្នះឡាវ ៣-១ បន្ទាប់ពីទីម័រខាងកើតបំបាក់ព្រុយណេ ៣-០ និពន្ធដោយ : ថ្មីៗ       July-11-2016, 8:16 pm         531

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ កម្ពុជាឈ្នះឡាវ ៣-១ បន្ទាប់ពីទីម័រខាងកើតបំបាក់ព្រុយណេ ៣-០ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិអាយុក្រោម​១៦​ឆ្នាំ​របស់កម្ពុជា បាន​ប្រកួតបើក​ឆាកនៅ​ក្នុងពូល B នៃព្រឹត្តិការណ៍ AFF U16 Championship ជាមួយ​នឹងជ័យជម្នះ ៣-១ លើឡាវ បន្ទាប់ពីទីម័រខាងកើតយកឈ្នះព្រុយណេ ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក​ដូចគ្នានា​ថ្ងៃចន្ទ ទី​១១ ខែកក្កដា នេះ។

ខ្សែប្រយុទ្ធ សៀង ចន្ធា សម្រេចបាន​២គ្រាប់នៅនាទី៤៣ និង​៧១ ហើយ ស៊ិន កក្កដា រក​បានមួយគ្រាប់​នៅនាទី​៤៥ សម្រាប់​កម្ពុជា រីឯឡាវវាយបក​តាមពីក្រោយ​បានមួយគ្រាប់ដែល​សម្រេច​បាន​ដោយ Bounphachan Boungkong នៅនាទី​៨៣។

សម្រាប់ពូល B ទីម័រខាងកើត ឡើងឈរកំពូល​តារាងបណ្តោះអាសន្ន បន្ទាប់ពីពួកគេ​យកឈ្នះព្រុយណេ ៣-០ កម្ពុជា ស្ថិតនៅ​លេខ២ ខណៈថៃ មិនទាន់បើកការ​ប្រកួត​របស់ខ្លួននៅឡើយទេ៕