ក្រសួង​ដាក់​ជញ្ជីង​ចល័ត​តាម​គោលដៅ ហើយ​ស្នើ​ពលរដ្ឋ​រាយការណ៍​បើ​មន្ត្រី​កាន់​ជញ្ជីង​ធ្វើ​ខុសច្បាប់​ និពន្ធដោយ : ញ៉ុង​ ហេង       July-11-2016, 8:39 pm         228

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​ដាក់​ជញ្ជីង​ចល័ត​តាម​គោលដៅ ហើយ​ស្នើ​ពលរដ្ឋ​រាយការណ៍​បើ​មន្ត្រី​កាន់​ជញ្ជីង​ធ្វើ​ខុសច្បាប់​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​ដាក់​ជញ្ជីង​ចល័ត នៅតាម​គោលដៅ​ដូច មជ្ឈមណ្ឌល​ឃ្លាំងទំនិញ​, រោងចក្រ​ផលិត​សម្ភារៈ​ធ្ងន់ៗ​, កសិដ្ឋាន​នានា​នៅ​រដូវ​ប្រមូល​ផល និង ការដ្ឋាន​ផលិត​ថ្ម ដើម្បី​ត្រួតពិនិត្យ​ថ្លឹង​ទម្ងន់​ដឹកជញ្ជូន​មុននឹង​អាចធ្វើ​ចរាចរណ៍​នៅលើ​បណ្ដាញ​ផ្លូវថ្នល់​។​

​នៅក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​៨​ខែកក្កដា​របស់ខ្លួន ក្រសួង​សាធារណការ​ក៏​ស្នើ​សាធារណជន​ទូទៅ រាយការណ៍​មក​ក្រសួង បើ​មាន​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​ចល័ត និង​មន្ត្រី​បម្រើការ​តាម​ស្ថានីយ​ជញ្ជីង​អចល័ត ប្រព្រឹត្ត​ខុសច្បាប់ ដូចជា​ការទា​លុយ ឬ​ដាក់​ខែ​បង់លុយ ជា​ថ្នូរ​នឹង​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​ដឹក​លើស​ទម្ងន់​។​

​គេ​អាច​រាយការណ៍​តាមរយៈ ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​គឺ ឬ​ទូរ​សព្ទ ០២៣ ៤២៦ ១៥៧ ។