អាមេរិក ៖ អ្នកទោស​ហែក​ទ្វារ​គុក​ដើម្បី​ទៅ​ជួយសង្គ្រោះ​អ្នកយាម​ម្នាក់​ និពន្ធដោយ : ធីតា       July-11-2016, 8:59 pm         6147

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក ៖ អ្នកទោស​ហែក​ទ្វារ​គុក​ដើម្បី​ទៅ​ជួយសង្គ្រោះ​អ្នកយាម​ម្នាក់​​អ្នកទោស ៨ នាក់​នៃ​ពន្ធនាគារ Weatherford រដ្ឋ​តិច​សាស់ បាន​ហែក​ទ្វារ​គុក​ចេញ ដើម្បី​ជួយសង្គ្រោះ​អ្នកយាម​ម្នាក់​ដែល​បាន​សន្លប់​បាត់ស្មារតី​។​

​រឿងហេតុ​បានកើត​ឡើង​កាលពី​ថ្ងៃទី ២៣ មិថុនា​កន្លងទៅនេះ​។ ក្រោយពី​និយាយ​លេងសើច​ជាមួយនឹង​ក្រុម​អ្នកទោស​ទាំងនេះ​រួចមក អ្នកយាម​ម្នាក់​ស្រាប់តែ​ដួល​ធ្លាក់​ពីលើ​កៅអី រួច​ក៏​បាត់ស្មារតី​តែម្តង​។ គាត់​ទំនងជា​គាំងបេះដូង​។ ឃើញ​ដូច្នោះ ក្រុម​អ្នកទោស​បាននាំគ្នា​ស្រែក​រក​ជំនួយ រួច​ក៏​គាស់​ទ្វារ​គុក​ចេញ ទាំង​ដៃ​ជាប់​ខ្នោះ​។ ពួកគេ​សង្កេតឃើញថា ជីពចរ​របស់​អ្នកយាម​រូបនោះ​ពុំ​លោត​ទេ​។ ពួកគេ​ព្យាយាម​បង្ក​ជា​សំឡេង​ខ្លាំងៗ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកយាម​ផ្សេងទៀត ដោយ​ស្រែក និង​គោះទ្វារ​ឲ្យ​ឮៗ​។  ដំបូង​ឡើយ ក្រុម​អ្នកយាម​ស្មានថា អ្នកទោស​ទាំងនោះ​ចង់​បះបោរ​បង្កចលាចល លុះ​ឃើញ​គ្នា​របស់ខ្លួន​ម្នាក់​ដេក​សន្លប់​ស្តូកស្តឹង ទើប​ពួកគេ​ប្រញាប់​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ និង​បញ្ជូន​អ្នកទោស​ចូលទៅក្នុង​គុក​វិញ​។​

​បើទោះបីជា​សកម្មភាព​គាស់​ទ្វារ​គុក​នេះ​ធ្វើឡើង​ក្នុង​បំណងល្អ​ក៏ដោយ ប៉ុន្តែ ចាប់ពីពេលនេះ​ទៅ មន្ទីរឃុំឃាំង​នេះ​នឹង​រឹតបន្តឹង​សន្តិសុខ​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​មាន​ករណីនេះ​កើតឡើង​ម្តងទៀត​បាន​៕

​ប្រភព​៖ Daily Mail

​វីដេអូ