នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ប្រកាស​​ជោគ​ជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​២កក្កដា​២០១៦

អស់​ពេល​ជាង​១អាទិត្យ​មិន​ដឹង​លទ្ធផល​ចាញ់​ឈ្នះ ទី​បំផុត​ម្សិលមិញ​នេះ​នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក Malcolm Turnbull បាន​ប្រកាស​ថា​គណបក្ស​កាន់​អំណាច​លោក​បាន​ជោគ​ជ័យ ខណៈ​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ទទួល​ស្គាល់​ថា​បក្ស​ខ្លួន​ចាញ់ ហើយ​បាន​អប​អរ​សាទរ​ដល់​នាយក​រដ្ឋមន្ដ្រី​ដែល​បាន​ឈ្នះ​ឆ្នោត។