ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុតនៅ Major Cineplex 2014-2016

លោក សៅ សុខនី ដែល​ជា​នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ថ្លែង​មក​កាន់​ Sabay អំពី​ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៤ ២០១៥ និង ឆ្នាំ ២០១៦ នៅ​ក្នុង​រោង​ភាពយន្ត​របស់​លោក។

 

ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុតនៅ Major Cineplex 2014-2016

 

(លោក សៅ សុខនី ​នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex)

 

នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex លើក​ឡើង​ថា មាន​ភាពយន្ត​ខ្មែរ​មិន​ច្រើន​នោះ​ដែល​ទទួល​​ជោគជ័យ​​។ “យើង​គិត​ទៅ​មាន​ភាពយន្ត​ខ្មែរ​ប្រមាណ​១៥-២០% ប៉ុណ្ណោះ​ដែល​ធ្វើ​ទៅ​ចំណេញ ហើយ​មាន​ភាពយន្ត​ខ្មែរ​​តែ​៣​​រឿង​ប៉ុណ្ណោះ​​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​រោង​យើង”។

 

ខាង​ក្រោម​នេះ​ជា​ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ៖

 

១.

រឿង “Two Brothers” របស់​ផលិតកម្ម LD Picture ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១៤ដែល​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់ ៣០០០០ នាក់ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ប្រមាណ​ជាជិត ១០ ម៉ឺន​ដុល្លារ​អាមេរិក។

 

ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុតនៅ Major Cineplex 2014-2016

 

២. រឿង “ភូមិ​អត់​មនុស្ស” របស់​ផលិតកម្ម RED Picture ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១៥ ដែល​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ ៣៣០០០ នាក់ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​អាមេរិក។

 

ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុតនៅ Major Cineplex 2014-2016

 

៣. រឿង “ទង់​ព្រលឹង​” របស់​ផលិតកម្ម RED Picture សម្រាប់​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៦ នេះ​​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​គឺ​ចំនួន ២៩០០០ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ប្រមាណ​ជាជិត ១០ ម៉ឺន​ដុល្លារ​អាមេរិក​ដូច​គ្នា។​​

 

ភាពយន្ត​ខ្មែរ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុតនៅ Major Cineplex 2014-2016

 

នេះ​បើ​យោង​តាម​លោក សៅ សុខនី ដែល​ជា​នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by Cellcard បាន​បញ្ជាក់​មក​កាន់ Sabay៕

 

អត្ថបទ៖ SAMEDY​​