កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

Euro 2016 បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​ ដោយ​ព័រទុយហ្គាល់​ ជា​ក្រុម​ដែល​​ទទួល​បាន​ពាន​រង្វាន់​​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​​ឈ្នះ​ម្ចាស់​ផ្ទះ​បារាំង​ ១-០។ ប៉ុន្តែ​​ប្រិយមិត្ត​ដឹង​ទេ​ថា តើ​កីឡាករ​វ័យ​ក្មេង​ណា​ខ្លះ​ លេង​បាន​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​នេះ? ​Sabay សូម​បង្ហាញ​ជូន​៦​នាក់​ ខាង​ក្រោម៖

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016
១. Renato Sanches – ព័រទុយហ្គាល់ (១៨​ឆ្នាំ)

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

 

Sanches ​បាន​ដូរ​ចូល​នៅ​​តង់​ទី​២ កាល​ប៉ះ​ក្រុម​អ៊ីស្លង់ ហុងគ្រី និង​ក្រូអាត ​ប៉ុន្តែ​រូប​គេ​បាន​ជាប់​ជម្រើស​ដំបូង​​ ពេល​ប៉ះ​ប៉ូឡូញ ហើយ​អាច​ស៊ុត​ចូល​ទី​១​គ្រាប់​ក្នុង​ប្រកួត​នោះ។ ក្រោយ​មក​គ្រូ​បង្វឹក​ព័រទុយហ្គាល់​ ​​​ក៏​ផ្ដល់​ឱកាស​ឲ្យ​​ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ​​របស់​ក្លឹប​ Bayern Munich ​រូប​នេះ​ ​​ជាប់​ជម្រើស​ដំបូង​ទៀត​ ពេល​ប៉ះ​បារាំង​ វគ្គ​ផ្ដាច់ព្រ័ត្រ និង​បាន​ជាប់​​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ ក្នុង​ព្រឹត្តិការណ៍​នេះ។

 

២. Samuel Umtiti – បារាំង​ (២២​ឆ្នាំ)

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

 

ខ្សែ​ការពារ​ថ្មី​ក្រុម​ FC Barcelona រូប​នេះ​ ​មាន​ឱកាស​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បារាំង​ បន្ទាប់​ពី​ Raphael Varane និង​ Jeremy Mathieu ​របួស​ ខណៈ​ដែល​ Mamadou Sakho ​របស់​ក្លឹប​ Liverpool ជាប់​ទាក់ទង​រឿង​សារធាតុ​ហាមឃាត់។ ប៉ុន្តែ​អតីត​កីឡាករ​ក្រុម​ Lyon រូប​នេះ​ លេង​បាន​យ៉ាង​ល្អ​​ឲ្យ​ជម្រើស​ជាតិ​​នៅ​ប្រកួត​ដំបូង​របស់​ខ្លួន​​ពេល​ប៉ះ​អ៊ីស្លង់ និង​ប៉ះ​អាល្លឺម៉ង់ ប៉ុន្តែ​​ចាញ់​ផ្ដាច់ព្រ័ត្រ ប៉ះ​ព័រទុយហ្គាល់។

 

៣. Joshua Kimmich – បារាំង​ (២១​ឆ្នាំ)

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

 

Kimmich បាន​​លេង​ជម្រើស​ដំបូង​នៅ​ Bayern Munich រដូវ​កាល​មុន​ ហើយ​កីឡាករ​រូប​នេះ​ បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ Euro 2016 ​ដោយ​ជាប់​ជា​ខ្សែ​ការពារ​ស្ដាំ​ជម្រើស​ដំបូង​របស់​អាល្លឺម៉ង់ ជំនួស​ Benedikt Howedes ហើយ​លេង​ដោយ​មាន​ទំនុក​ចិត្ត​បំផុត គ្មាន​ភាព​ភ័យ​ខ្លាច​​អ្វី​ឡើយ។

 

៤. Raphael Guerreiro – ព័រទុយហ្គាល់​​ (២២​ឆ្នាំ)

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

 

ខ្សែ​ការពារ​ឆ្វេង​រូប​នេះ​ ធ្លាប់​ត្រូវ​ក្លឹប​ Liverpool និង​ Arsenal ចាប់​អារម្មណ៍​មុន​ Euro 2016 ប៉ុន្តែ​​ទី​បំផុត​ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund ​​ទិញ​ពី​ Lorient ​បាន​មុន​២​ថ្ងៃ​ មុន​ឡើង​យន្តហោះ​ទៅ​លេង​នៅ​ Euro។ Guerreiro ជា​កីឡាករ​មាន​ល្បឿន​លឿន​ បង្កើត​ឱកាស​បាន​ច្រើន​ និង​ជា​តួអង្គ​ដ៏​សំខាន់​ ដែល​ជួយ​ឲ្យ​ព័រទុយហ្គាល់​លើក​ពាន។

 

៥. Adam Nagy – ហុងគ្រី​​ (២១​ឆ្នាំ)

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

 

ខ្សែ​បម្រើ​​កណ្ដាល​វ័យ​ក្មេង​​ Nagy (ឈុត​ពណ៌ស, លេខ៨)  ដែល​ធ្លាប់​ក្លឹប​ Leicester City ចាប់​អារម្មណ៍​រូប​នេះ​ លេង​បាន​យ៉ាង​ល្អ​ ជួយ​ឲ្យ​ហុងគ្រី​ ឈរ​លេខ​១​ក្នុង​ពូល​ F មុន​ពេល​ចាញ់​បែលហ្សិក​ ៤-០ នៅ​វគ្គ​១៦​ក្រុម។

 

៦. Julian Draxler – អាល្លឺម៉ង់​​​ (២២​ឆ្នាំ)

 

កីឡាករ​វ័យ​ក្មេង​៦​នាក់ លេចធ្លោ​បំផុត​​នៅ​ Euro 2016

 

Draxler​ ជា​សមាជិក​ម្នាក់​របស់​អាល្លឺម៉ង់ ដែល​ឈ្នះ​ World Cup 2014 ប៉ុន្តែ​នេះ​​ជា​​លើក​ដំបូង​ ដែល​គេ​លេង​បាន​ច្រើន​នៅ​ពាន​រង្វាន់​ធំ។ តារា​ឆ្នើម​ក្រុម​ VfL Wolfsburg ​លេង​នៅ​ស្លាប​ឆ្វេង​របស់​អាល្លឺម៉ង់​ជា​ច្រើន​ប្រកួត​ និង​លេង​បាន​យ៉ាង​ល្អ មុន​ចាញ់​បារាំង​​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports