Suzy ក្លាយ​ជា​តារា​​ស្រី​កូរ៉េ​ទី​១ ដែល​មាន​​រូប​ក្រមួន

ផលិតកម្ម JYP បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា រូប​ក្រមួន​របស់​តារា​ចម្រៀង​និង​សម្ដែង Suzy នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ សារមន្ទីរ​ក្រមួន​​ Madame Tussauds នៅ​ហុងកុង។

 

Suzy ក្លាយ​ជា​តារា​​ស្រី​កូរ៉េ​ទី​១ ដែល​មាន​​រូប​ក្រមួន

 

Madame Tussauds គឺ​ជា​សារមន្ទីរ​ក្រមួន​​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ខ្សែ​សង្វាក់​​នៅ​ជុំវិញ​ពិភពលោក ជា​ទីកន្លែង​ដាក់​រូប​ក្រមួន​បុគ្គល​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា តារា​សម្ដែង តារា​ចម្រៀង​ និង​កីឡាករ​ល្បីៗ​ជា​ដើម។ បើ​តាម​ផលិតកម្ម JYP ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​មក​​ពី​អង់គ្លេស​បាន​មក​ដល់​ប្រទេស​កូរ៉េ ដើម្បី​ផលិត​រូប​ក្រមួន Suzy ហើយ​វា​បាន​ចំណាយ​ពេល​ដល់​ទៅ​​៧​ម៉ោង​គ្រាន់​តែ​វាស់​រាងកាយ​ Suzy តែ​មួយ​គត់។

 

 

Suzy ក្លាយ​ជា​តារា​​ស្រី​កូរ៉េ​ទី​១ ដែល​មាន​​រូប​ក្រមួន

 

​Suzy ក៏​បាន​និយាយ​ពី​អារម្មណ៍​ខ្លួន​ឯង​ដែរ​ថា​៖”ក្នុង​នាម​ជា​តារា​ស្រី​កូរ៉េ​ទី​១​ដែល​ត្រូវ​បាន​​យក​រូបក្រួន​ទៅ​តាំង​នៅ​សារមន្ទីរ​ន​​ Madame Tussauds វា​ពិត​ជា​មាន​កិត្តិយស​ណាស់។ ការ​ចំណាយ​ពេល​ដ៏​យូរ​សម្រាប់​​បង្កើត​រូប​ក្រមួន​នេះ​គឺ​ជា​បទពិសោធន៍​ថ្មី​មួយ​ទៀត ហើយ​ខ្ញុំ​ក៏​ចង់​និយាយ​អរគុណ​ទៅ​កាន់​កាន់​ក្រុម​ផលិត​រូប​ក្រមួន​ផង​ដែរ។ ខ្ញូំ​សង្ឃឹម​ទៅ​ថ្ងៃ​មុន​អ្នក​គាំទ្រ​នឹង​អាច​ឃើញ​រូប​នេះ”។

 

ស្រប​ពេល​នឹង​ការ​ធ្វើ​រូប​ក្រមួន​នេះ Suzy នឹង​ត្រូវ​ទៅ​ទស្សនកិច្ច​នៅ​ហុងកុង​នៅ​ដើម​ខែ សីហា​ខាង​មុខ​នេះ៕ ​

 

ចុចអាន៖ការ​សម្ដែង​របស់ Suzy រង​ការ​រិះគន់​ក្រោយ​រឿង​ថ្មី​​ចាក់​ផ្សាយ​ភាគ​ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖Soompi
​​