ហេតុផល​ល្អៗ ៦ យ៉ាង ចំពោះ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​

ហេតុផល​ល្អៗ ៦ យ៉ាង ចំពោះ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​


ហេតុផល​ល្អៗ ៦ យ៉ាង ចំពោះ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​

​ការ​ដែល​មាន​ទម្លាប់​អាន​សៀវភៅ អាច​ក្លាយទៅជា​រឿង​ដ៏​ល្អឥតខ្ចោះ​មួយ ជាជាង​ការកម្សាន្ត​ផ្សេងៗ​ទៀត​។ បើសិន​ជា​អ្នក កំពុងតែ​រៀប​គម្រោង ចង់​អាន​សៀវភៅ ឬ​ទៅ​ហាង​លក់​សៀវភៅ ដើម្បី​ទិញ​សៀវភៅ​មក​អាន​នោះ អ្នក​គួរតែ​អាចនឹងទទួល​បាន អត្ថប្រយោជន៍​ខាង​ក្រោម​នេះ ចំពោះ​ទម្លាប់​នៃ​ការអាន​សៀវភៅ​ច្រើន​។​

​កាន់តែ​ឆ្លាត​
​ការសិក្សា​បាន​បង្ហាញថា ក្មេង​ដែល​កាន់​សៀវភៅអាន​ច្រើន​តាំងពីក្មេង មិន​ត្រឹមតែ​ទទួលបាន​ពិន្ទុ​ខ្ពស់​ចំពោះ​ការប្រឡង​ទេ តែ​ក៏​អាច​ទទួលបាន​ពិន្ទុ​ល្អ ក្នុងការ​ធ្វើ​តេស្ត លើ​ភាព​វ័យឆ្លាត​ដែរ​។ ដូច្នេះហើយ ការបើក​សៀវភៅអាន តែងតែ​ជា​ឱកាស​ក្នុង​ការទទួលបាន ចំណេះដឹង​ថ្មីៗ​ជានិច្ច​។

​បង្កើន​ថាមពល​ខួរក្បាល​
​អ្នក​អាច​គិតថា ខួរក្បាល​ប្រៀប​ដូច​គ្នា នឹង​សាច់ដុំ​អញ្ជឹង ព្រោះ​កាលណា​អ្នក​ប្រើ​វា​កាន់តែ​ច្រើន វា​ក៏​កាន់តែ​រឹងមាំ និង​រីក​ធំ​ជាង​មុន​ដែរ​។ ហេតុដូច្នេះ​ហើយ ការអាន​សៀវភៅ​ច្រើន អាច​ជួយ​បង្កើន​ថាមពល​ខួរក្បាល​បាន​ដូចគ្នា​។ វា​នឹង​ជួយ​ថែរក្សា ការចងចាំ​កាន់តែ​ល្អ កាត់បន្ថយ​ការ​ខូច​មុខងារ​ខួរក្បាល​នៅពេល​ចាស់​។

​បន្ថយ​ការ​ប្រឈម​ជំងឺ​ភ្លេច​ភ្លាំង ពេល​ចាស់ជរា​
​តើ​អ្នក​ចង់​កាត់បន្ថយ ការ​ប្រឈម​ជំងឺ​ភ្លេចភ្លាំង ពេល​ចាស់ជរា​ដែរ​ទេ​? អញ្ជឹង គួរតែ​ចាប់​សៀវភៅ​អាន ចាប់ពី​ថ្ងៃនេះ​ទៅ​! មិន​ខ្វល់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ប្រភេទ​ណា​ទេ ការអាន​នឹង​ជួយ​ភ្ញោ​ចដ​ល់​ខួរក្បាល ឲ្យ​រស់​រវើក​ជានិច្ច​។

​មិន​ងាយ​កាត់សេចក្តី​ខុស​
​ការអាន​សៀវភៅ ច្រើន​នឹង​ជួយ​បង្កើន​ចំណេះដឹង នៅ​ជុំវិញ​ខ្លួន ដូច្នេះ អ្នក​ក៏​អាច​ចេះ​ប្រើ​គំនិត គិត​ទៅលើ​ការពិចារណា​របស់​អ្នកដទៃ បាន​កាន់តែ​ច្រើន​ដែរ​។ មានន័យ​ថា អ្នកនឹង​យល់ដឹង​កាន់តែ​ល្អ ចំពោះ​អារម្មណ៍​របស់​អ្នកដទៃ ព្រមទាំង​ព្យាយាម បង្កើត​ទំនាក់ទំនង​បាន​កាន់តែ​ច្រើន ជាមួយ​ពួកគេ​ទៀតផង​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​មាន បទពិសោធន៍​ធ្វើ​រឿង​គ្រប់យ៉ាង ដែល​អ្នក​ដទៃ​ធ្លាប់​ឆ្លងកាត់​ទេ តែ​ការអាន​សៀវភៅ អាច​ឲ្យ​អ្នក​ដឹងថា ក្នុង​ចិត្ត​ពួកគេ មាន​ទិដ្ឋភាព​ច្រើន​ប៉ុណ្ណា​។​

​ជួយ​បន្ធូរ​អារម្មណ៍​
​តើ​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​មែន​ទេ​? ការសិក្សា​មួយ​បានបង្ហាញ​ថា ការអាន​សៀវភៅ អាច​កាត់បន្ថយ​ស្ត្រេ​ស​រហូតដល់ ៦៨ ភាគរយ​។ ដូច្នេះ កុំ​បារម្ភ​ថា ការអាន​សៀវភៅ ធ្វើឲ្យ​អ្នក​ស្ត្រេ​ស​លើស​ដើម​អី​។ មានន័យ​ថា អ្នក​គួរតែ​ជ្រើសរើស​សៀវភៅ​ណា ដែល​អ្នក​ពេញចិត្ត ហើយ​អាន​ប្រចាំ​ថ្ងៃ​ទៅ​បាន​ហើយ​។

​ជំរុញ​ដល់​ការ​គេង កាន់តែ​លក់​ស្រួល​
​ការអាន​សៀវភៅ ក៏​អាច​ជួយ​អ្នក​គេង​លក់ បាន​កាន់តែ​ស្រួល នៅពេល​យប់​បាន​ដែរ​។ ការបើក​ទំព័រ​សៀវភៅ​មើល​មួយ​សន្លឹកៗ អាច​នឹង​ក្លាយទៅជា​សញ្ញា ដាស់​ដល់​ខួរក្បាល​ថា ត្រូវ​ចូល​ទៅក្នុង​ដែនដី​សុបិ​ន្តហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។