ហេង កែវនីតា ត្រូវ​ទស្សនិកជន​​វាយ​ប្រហារ រឿង​​កែ​សម្ផស្ស​​ខុស​ពី​​ដប់​ឆ្នាំ​​មុន ​

(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា ប្រចាំក្នុងស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា ហេង កែវនីតា មានឈ្មោះដើមថា ហេង ផាន់ណា បន្ទាប់ពីនាងបានចាកចេញពីទ្រនំចាស់ ប៉ុស្តិ៍លេខ៣ ហើយនាងក៏មានព័ត៌មាន រឿងគំនុំដប់ឆ្នាំ ជាមួយ ឌួង ហ្សូរីដា ប៉ុន្តែនាងបានចេញមុខបដិសេធ រួចក៏ចប់រឿង។ ថ្មីៗនេះ សម្រាប់ពិធីការិនី ហេង កែវនីតា បានផ្ទុះសំឡេងរិះគន់ជាថ្មី ពាក់ព័ន្ធនឹងការកែសម្ផស្ស ខុសប្លែកកាលពីពេលមុន។

មាន Page ក្នុងបណ្ដាញសង្គមមួយ ឈ្មោះថា PENTER បានបង្ហោះរូបភាពតារាស្រីរូបនេះ អមជាមួយពាក្យសម្ដីថា «នៅចាំកញ្ញា ឯក សាប៊ូលុច្ស ឆ្នាំ២០០៥ទេ កញ្ញា ហេង កែវនីតា បច្ចុប្បន្ន កញ្ញាជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន រយៈពេល១១ឆ្នាំ ក្នុងវិស័យសិល្បៈ នីតា មិនបានប្រែប្រួលរូបសម្រស់ឡើយ ។ លោកអ្នកក៏អាច អញ្ជើញ កញ្ញា នីតា សម្រាប់ធ្វើអ្នកអត្ថាធិបាយ ក្នុងកម្មវិធីនានា តាមរយៈ Penter Agency !»។

ក្រោយពីមានការបង្ហោះរូប ហេង កែវនីតា ដើម្បីផ្សព្វផ្សាយពីការរៀបចំរបស់ខ្លួន ក្នុងពាក្យសម្ដីបែបសរសើរជ្រុលរួចមក បែរជាផ្ទុះសំឡេងរិះគន់ ហេង កែវនីតា ឯណោះវិញ ខណៈដែលនាងមិនបានដឹងរឿងអ្វីឡើយ ព្រោះក្រុមហ៊ុននោះជាអ្នកបង្ហោះថា រូបសម្រស់នាង មិនបានប្រែប្រួលក្នុងរយៈពេល១១ឆ្នាំ ប៉ុន្តែទស្សនិកជនវិញរិះគន់នាង មិនព្រមសំចៃមាត់ឡើយ ។ ប្រិយមិត្តម្នាក់បាននិយាយថា «ហេង កែវនីតា នាមដើម ហេង ផាន់ណា ទេ ហើយមុខមិនមែនវី អ៉ីចឹងទេ ហើយកែមុខខ្ទេចខ្ទី គ្មានសល់»។ អ្នកខ្លះ មុខកែហើយតែដូចហើម អ្នកខ្លះក៏ជេរថា «មីអាចម៍» ជាពាក្យសម្ដីមួយគ្រោតគ្រាតមិនអាចទទួលយកបាន ។ អ្នកខ្លះទៀតរិះគន់នាងថា «នាងមុខកែស្អាត តែមាឌធំបន្តិច ក្រោយកែហើយមិនស្អាតសោះ»។

ពិធីការិនី ហេង កែវនីតា មិនទាន់មានប្រតិកម្មអ្វីឡើយ រឿងទស្សនិកជននាំគ្នាវាយប្រហារ លើការកែសម្ផស្សនេះ ខណៈដែលនាងនិយាយតែមួយមាត់គត់គឺ «អរគុណចា៎..»។ ជាការពិតរឿងកែសម្ផស្សក្នុងសិល្បៈ មិនមែនរឿងថ្មីទេ ព្រោះនរណាក៏កែដែរ គ្រាន់តែតិច និងច្រើន ។ គ្រាន់តែកែសម្ផស្ស នីតា រងការជេរប្រមាថបែបនេះ ក៏មិនមែនជារឿងល្អ សម្រាប់ទស្សនិកមើលងាយ នាងឡើយ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ កាលពីខែមុន រូបនាងត្រូវបានរិះគន់ថា ចង់បានប្តីហួសហេតុ រហូតដល់ថ្នាក់ថើបជាមួយតុក្កតា។

ពិធីការិនីដ៏ស្រស់សោភា និងជាអតីតកញ្ញាឯកសាប៊ូលុច្ស ក្នុងឆ្នាំ២០០៥ កញ្ញា ហេង ផាន់ណា ដែលបានប្ដូរឈ្មោះទៅជា ហេង កែវនីតា បច្ចុប្បន្ននេះត្រូវបានគេដឹងថា នាងហាក់មានវ័យក្រែលបន្តិចហើយ បើប្រៀបធៀបបេក្ខនារីជាប់ចំណាត់ថ្នាក់ កាលពីជំនាន់នាង ។ ប៉ុន្តែបើនិយាយពីរូបសម្រស់របសស់ ហេង កែវនីតា គឺមិនបានស្រកស្រុតទៅតាមវ័យឡើយ ទោះបីជានាងមានការនឿយហត់ ប្រឡូកក្នុងសិល្បៈអស់រយៈ១១ឆ្នាំ ទៅហើយក្ដី។

ជាការចាប់អារម្មណ៍ របស់ទស្សនិកជននៅពេលថ្មីៗនេះ គឺបន្ទាប់ពីពិធីការិនី ហេង កែវនីតា បង្ហាញរូបថតថើបជញ្ជក់មាត់ជាមួយនឹងតុក្កតា នៅក្នុងបណ្ដាញសង្គម ហើយត្រូវបានគេរិះគន់ថា កាយវិកានេះហាក់បីដូចជា នាងចង់បានប្ដីជ្រុលពេក។

ថ្វីត្បិតរយៈពេលនៃការ ប្រឡូកក្នុងសិល្បៈមានរហូតដល់ជាង១១ឆ្នាំ ប៉ុន្តែនាងនៅខ្វះភាពទាក់ទាញ ដែលមិនអាចឲ្យលោតក្លាយ ជាតារាសម្ដែង ឬជាពិធីការីនីល្បីល្បាញបានឡើយ ទោះបីជាបានដូរកន្លែងធ្វើការ អស់ពីរស្ថានីយទូរទ្សន៍ទៅហើយក៏ដោយ ។កាន់តែកំសត់ជាងនេះ ហេង កែវនីតា មិនទាន់រកបុរសល្អណាម្នាក់ ឲ្យចូលក្នុងជីវិតនាងបានឡើយ ទោះបីអាយុឈានចូលដល់ជាង៣០ប្លាយក្ដី រហូតត្រូវបានតារាសម្ដែងប្រុស លោក ជា វណ្ណារិទ្ធ ចំអន់ថា នាងអត់លិឍ ។

ស្រីស្រស់ ហេង កែវនីតា ក្រោយពីស្ដាប់ឮពាក់ផ្លែផ្កាឌឺដង ធ្វើឲ្យនាងឈឺចិត្តមិនតិចទេ ព្រោះជាស្រីស្អាតដែរ តែគ្មានអ្នកណាយល់ចិត្តសោះ។ ក្រោយមក ហេង កែវនីតា ក៏បានថតរូបជាមួយតុក្តា ក្នុងកម្មវិធីទូរស័ព្ទមួយ ដែលចង់បង្ហាញថា នាងចាប់ផ្ដើមមានលិឍហើយ ប៉ុន្តែមហាជនមួយចំនួន មើលទៅហើយមិនពេញចិត្ត ជាមួយទង្វើបែបនេះ ព្រោះនាងជាមនុស្សស្រី ហើយជាអ្នកសិល្បៈ មិនគួរបង្ហាញទង្វើមិនសមរម្យដូច្នេះទេ ។

មហាជនខ្លះបានសម្ដែងការរិះគន់ដល់ កញ្ញា ហេង កែវនីតា ជុំវិញការបង្ហោះរូបថតនេះថា «កុំខ្លាចអត់ប្ដីពេក ធ្វើបែបនេះមិនសមទេ ព្រោះនាងជាមនុស្សស្រី ទោះបីត្រឹមរូបតុក្កតា ក៏ដោយ»។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload