West Ham កំពុងចរចាជាមួយ Bacca ក្នុងការផ្ទេរពីក្លិប AC Milan

ក្លិប West Ham ត្រូវបានរារាំងក្នុងកិច្ចខិតខំព្យាយាមរបស់ពួកគេដើម្បីចុះហត្ថលេខាជាមួយនឹង Carlos Bacca ប៉ុន្តែ នៅតែមានការជឿជាក់ក្នុងការបំពេញការផ្ទេរមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះ ពីក្លិប AC Milan។

Bacca

Bacca ដែលបានផ្ទេរទៅកាន់ប្រទេសអ៊ីតាលី ពីក្លិប Sevilla កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួន៣០លានអឺរ៉ូ (ស្មើនឹង៣៣លានដុល្លារអាមេរិក) បើទោះបីមានការចាប់អារម្មណ៍ពីក្លិប Liverpool នោះ ត្រូវបានប្រាប់ថា រូបគេអាចចាកចេញពីកីឡដ្ឋាន San Siro បាន ក្រោយពីសំណើដេញថ្លៃក្នុងទឹកប្រាក់២៦លានផោន (ស្មើនឹង៣៣,៧លានដុល្លារអាមេរិក) ត្រូវបានទទួលយកដោយក្លិប AC Milan។

ប៉ុន្តែ ក្រោយពីបរាជ័យក្នុងការចុះហត្ថលេខាជាមួយនឹង Michy Batshuay ដោយសារតែខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ បានចូលរួមជាមួយនឹងក្លិប Chelsea ជំនួសវិញ លោក David Gold សហប្រធានក្លិប West Ham នៅមិនទាន់សម្រេចបាននូវភាពជោគជ័យនៅឡើយទេជុំវិញលក្ខខណ្ឌផ្ទាល់ខ្លួនដែលត្រូវស្នើជាមួយនឹងភ្នាក់ងារតំណាងឲ្យ Bacca ដែលបានទៅដល់ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទដើម្បីធ្វើការពិភាក្សា។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាត្រូវបានគេយល់ឃើញថា បើទោះបីរូបគេស្ទាក់ស្ទើរក្នុងការចាកចេញពីក្លិប AC Milan ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ បច្ចុប្បន្ន កំពុងតែបើកចំហចំពោះការចូលរួមជាមួយនឹងក្រុម West Ham របស់លោក Slaven Bilic៕

ប្រភពព័ត៌មាន៖ The Guardian