Pelle ចាកចញពី Southampton ខណៈ Hojbjerg ចូលរួមជំនួសវិញ

ក្លិប Southampton បានបន្ថែមសមាជិកថ្មីភ្លាមៗក្នុងក្រុមរបស់ខ្លួនក្រោយពីខ្សែប្រយុទ្ធ Graziano Pelle បានចាកចេញទៅកាន់ប្រទេសចិន ខណៈដែលក្លិបមានមូលដ្ឋាននៅកោះភាគខាងត្បូងមួយនេះ បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិដាណឺម៉ាក Pierre-Emile Hojbjerg ពីក្លិប Bayern Munich។

southamptonfc

ខ្សែបម្រើអន្តរជាតិដាណឺម៉ាករូបនេះ បានចូលរួមជាមួយនឹង Southampton ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃខ្លួនបិទជិតជាមួយ។ Pelle បានបំពេញការផ្ទេររបស់គេពីក្លិប Southampton ទៅកាន់ក្លិបរបស់ចិន Shandong Luneng សម្រាប់តម្លៃខ្លួនបិទជិតមួយ បើទោះបីមានការចេញផ្សាយកាលពីពេលថ្មីៗនេះថា តម្លៃខ្លួនរបស់គេគឺមានចំនួន១៣លានផោន ក៏ដោយ។ ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះ នៅជាប់កិច្ចសន្យារយៈពេល១ឆ្នាំទៀតក្នុងក្លិប Southampton ដែលត្រូវបានគេជឿជាក់ថា មានការស្ទាក់ស្ទើរក្នុងការផ្តល់ការបន្តកិច្ចសន្យាថ្មីមួយ។

រូបគេត្រូវបានពឹងទុកថា នឹងទទួលបានប្រាក់ចំណូល៣៤លានផោន (ស្មើនឹង៤៤លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះរបស់គេជាមួយនឹងក្លិបចិន Shandong Luneng។ សេចក្តីថ្លែងការណ៍មួយពីក្លិប Southampton បានសរសេរថា៖ «គ្រប់គ្នានៅក្នុងក្លិប Southampton សូមថ្លែងអំណរគុណដល់ Graziano សម្រាប់ការខិតខំរបស់គេអំឡុងពេលនៅឯកីឡដ្ឋាន St Mary’s និងសូមជូនពរឲ្យគេជួបតែសំណាងល្អនៅថ្ងៃអនាគត៕

ប្រភពព័ត៌មាន៖ The Guardian