សំឡេង​រំខាន​ពី​ចរាចរណ៍​បង្ក​ហានិភ័យ​ខ្ពស់​ សម្រាប់​ជំងឺ​គាំងបេះដូង

ការសិក្សាថ្មីមួយ ដែលបានចុះផ្សាយនៅលើទស្សនាវដ្ដី Deutsches Ärzteblatt International បានរកឃើញថា ការប៉ះពាល់នៃសំឡេងរំខានពីចរាចរណ៍ អាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងបាន។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញដែរថា អ្នកដែលរស់នៅក្បែរផ្លូវធំ ឬផ្លូវរថភ្លើង គឺប្រឈមនឹងហានិភ័យខ្លាំងបំផុត។

សំឡេង​រំខាន​ពី​ចរាចរណ៍​បង្ក​ហានិភ័យ​ខ្ពស់​ សម្រាប់​ជំងឺ​គាំងបេះដូង

សំឡេងរំខានពីរថយន្ត រថភ្លើង ឬយន្តហោះ អាចធ្វើឲ្យរាងកាយមានភាពតានតឹង បង្កឲ្យកើតមានហានិភ័យខ្ពស់ នៃការគាំងបេះដូង។ ការសិក្សាមុនៗក៏បានរកឃើញដែរថា សំឡេងរំខានបែបនេះអាចបណ្ដាលឲ្យ កើតមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងឆាប់ស្លាប់ទៀតផង។

ក្រុមស្រាវជ្រាវនេះបានត្រួតពិនិត្យទិន្នន័យពី ក្រុមហ៊ុនធានារ៉ាប់រងសុខភាពរដ្ឋ ទៅលើប្រជាជនអាល្លឺម៉ង់រាប់លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ Rhine-Main ក្នុងប្រទេសអាល្លឺម៉ង់ ខណៈតំបន់មួយនេះរងការរំខានពី ដងផ្លូវ ផ្លូវរថភ្លើង និងសំឡេងចរាចរណ៍ខ្លាំង។ ក្នុងការវិភាគទៅលើអ្នកជំងឺដែលបានស្លាប់ ដោយសារតែគាំងបេះដូង ក្នុងអំឡុងឆ្នាំ២០១៤ និង ២០១៥ មូលហេតុសំខាន់ដែលត្រូវបានគេរកឃើញគឺ ការប៉ះពាល់នៃសំឡេងរំខាន និងហានិភ័យនៃជំងឺគាំងបេះដូង។ ជាមួយគ្នានេះដែរ ពួកគេបានរកឃើញថា សំឡេងរំខានពីយន្តហោះ គឺមានកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹង សំឡេងចរាចរណ៍តាមដងផ្លូវធម្មតា និងផ្លូវរថភ្លើង។
អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានរកឃើញទំនាក់ទំនងរវាងផលប៉ះពាល់ នៃសំឡេងរំខាន និងហានិភ័យនៃជំងឺគាំងបេះដូង ដែលបង្កឡើងដោយសារតែ ការកើនឡើងនៃភាពតានតឹង នៅក្នុងផ្លូវចិត្ត និងរាងកាយ។

សំឡេង​រំខាន​ពី​ចរាចរណ៍​បង្ក​ហានិភ័យ​ខ្ពស់​ សម្រាប់​ជំងឺ​គាំងបេះដូង

លោកវេជ្ជបណ្ឌិត Dr Andrea Seidler នៃសកលវិទ្យាល័យ Technical University Dresden បាននិយាយថា «សំឡេងរំខាននៃចរាចរណ៍អាចបង្កឲ្យមានប្រតិកម្មស្មុគស្មាញក្នុងផ្លូវចិត្ត និងរាងកាយ»។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «វាធ្វើឲ្យប្រព័ន្ធប្រសាទ បង្កើនសម្ពាធឈាម និងជីពចរ រហូតអាចបំផ្លាញប្រព័ន្ធសរសៃឈាមបេះដូង ទៀតផង»៕

ប្រភព៖ sabay

  • សំឡេង​រំខាន​ពី​ចរាចរណ៍​បង្ក​ហានិភ័យ​ខ្ពស់​ សម្រាប់​ជំងឺ​គាំងបេះដូង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាព
Tags: