វិធីសាស្រ្ត ធ្វើឱ្យអាហារចៀន មិនសូវជាប់ ជាតិខ្លាញ់ច្រើន!

សម្រាប់អ្នកដែលគ្មានជំនាញធ្វើម្ហូបពិតប្រាកដ ច្បាស់ជាមានភាពលំបាកណាស់ ក្នុងការចម្អិនអាហារមិនថាស្ងោរ ឆា អាំង ញ៉ុំ ចំហុយ ជាពិសេសអាហារ តម្រូវឱ្យមានការបំពង ឬចៀននេះតែម្តង។

ប្រសិនបើអ្នកមិនដឹងវិធីចៀនត្រី សាច់ ឬបន្លែ មានឱ្យមានសភាពស្រួយស្រេស និងមានជាប់ជាតិខ្លាញ់តិចតួចទេ នឹងបណ្តាលឱ្យមានគ្រោះថ្នាក់ចំពោះសុខភាពដោសារតែជាតិខ្លាញ់ជាក់ជាមិនខាន។ ដូច្នេះថ្ងៃនេះគេហទំព័រខ្មែរឡូត នឹងបង្ហាញវិធីសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយអាហារចៀនគ្រប់មុខរបស់អស់លោកអ្នកមិនសូវជាប់ជាតិខ្លាញ់ច្រើន ដូចកាលពីលើកមុនទៀត៖

១. ប្រើទឹកខ្មេះ៖ ពេលដែលអ្នកចាក់ខ្លាញ់ចូលទៅក្នុងខ្ទះហើយ  សូមបន្ថែមទឹកខ្មេះ ចូលតាមក្រោយបន្តិចផង ពីព្រោះថាទឹកខ្មេះ អាចជួយបង្កើនរសជាតិអាហារអ្នកឱ្យ កាន់តែឆ្ងាញ់ឡើងទ្វេរដង  និងមិនធ្វើឱ្យខ្លាញ់ជាប់ នៅលើអាហារច្រើនពេកនោះទេ។ សម្រាប់អ្នកដែលចង់ទុកអាហារចៀនឱ្យបានយូរមិនងាយកករឹង  ឬខូចគុណភាព យើងណែនាំឱ្យប្រើខ្លាញ់ប្រភេទណាដែលបានផ្សំឡើងពីគ្រាប់ធញ្ញជាតិវិញ ទើបជាការល្អ ព្រោះភាគច្រើនខ្លាញ់ប្រភេទនេះមានគុណសម្បត្តិជួយរក្សាឱ្យអាហារចៀនទុកបានយូរជាងការប្រើខ្លាញ់សត្វ។

២. ដាំខ្លាញ់ឱ្យក្តៅជាមុនសិន៖ បើអ្នកចាក់ខ្លាញ់ភ្លាមដាក់អាហារចៀនភ្លែតទាំងដែល ខ្លាញ់មិនទាន់ក្តៅនោះ នឹងធ្វើឱ្យអាហារជាប់ជាតិខ្លាញ់ច្រើន ហើយសាច់ខាងក្នុង អាចនឹងឆ្អិនមិនបានល្អថែមទៀតផង។

៣. ប្រើកញ្រ្ជែងច្រោះខ្លាញ់៖  បន្ទាប់ពីអ្នកស្រង់អាហារពីក្នុងខ្ទះខ្លាញ់ក្តៅៗមក មិនគួរ យកវាមកទទួលទានភា្លមៗតែម្តងនោះទេ  អ្នកគួរប្រើកូនកញ្ជ្រែងដែលមានចន្លោះ ប្រហោងតូចៗ ល្មមអាចឱ្យខ្លាញ់ស្រក់ចុះមកក្រោមបាន  ទ្រពីក្រោមអាហារទាំងនោះ សិន នោះខ្លាញ់នឹងស្រក់ចុះពីអាហារអ្នកបានមួយចំនួនធំដែរ។

៤. ត្រាំអាហារក្នុងទឹកកក៖ មុននឹងយកត្រីសាច់  ឬអាហារផ្សេងៗទៅចៀន អ្នកគួរយក វាទៅត្រាំនៅក្នុងទឹកកកសិនក្នុងរយៈពេលមួយសមគួរ។ ​​ធ្វើបែបនេះអាហាររបស់អ្នក នឹងមានជាប់ជាតិខ្លាញ់តិចជាងអាហារ ដែលមិនបានយកទៅត្រាំទឹកកក។

ដូច្នេះតាមវិធីសាស្រ្តសាមញ្ញងាយៗខាងលើ អ្នកអាចធ្វើវាបានដោយខ្លួនឯង ដើម្បីការពារសុខភាពគ្រួសារអ្នកចៀសឆ្ងាយពីជំងឺនានា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីសាស្រ្ត ធ្វើឱ្យអាហារចៀន មិនសូវជាប់ ជាតិខ្លាញ់ច្រើន!

វិធីសាស្រ្ត ធ្វើឱ្យអាហារចៀន មិនសូវជាប់ ជាតិខ្លាញ់ច្រើន!

វិធីសាស្រ្ត ធ្វើឱ្យអាហារចៀន មិនសូវជាប់ ជាតិខ្លាញ់ច្រើន!