ខាន់ ជេ​ម​ស៍ ធ្វើ​ពិធី​២​ក្នុងពេល​តែមួយ​

6 Videos


កន្លងទៅថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បានធ្វើឲ្យមានការ ភ្ញាក់ផ្អើលជាខ្លាំងតាមរយៈការធ្វើពិធីដល់ទៅ២ក្នុងថ្ងៃតែមួយដោយក្នុងនោះគឺ បានប្រកាសបើកដំណើរ ការ អាហារដ្ឋាន និង កន្លែងកម្សាន្តខ្នាតធំតម្លៃ២២ម៉ឺនដុល្លារ អាមេរិកជាមួយនិង ថ្ងៃខួបកំណើតគម្រប់ ៦ ឆ្នាំរបស់កូនស្រី ។

P9

ខាន់ ជេ​ម​ស៍ ធ្វើ​ពិធី​២​ក្នុងពេល​តែមួយ​

ការប្រកាសបើកអាហារដ្ឋាននិងទីកន្លែងកម្សាន្តស្ទួចបង្កងនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីតាំងផ្ទាល់ឈ្មោះ ”រមណីយដ្ឋានស្ទូចបង្កងសមុទ្រមាស” នាផ្លូវលេខ ៥២៨ខណ្ឌទួល គោក ។ កម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សិល្បករសិល្បការិនីល្បីៗមួយចំនួន ចូល រួមផងដែរ ។

ខាន់ ជេ​ម​ស៍ ធ្វើ​ពិធី​២​ក្នុងពេល​តែមួយ​

តារាចម្រៀង ខាន់ ជេមស៍ ឲ្យដឹងថាការបោះទុនបើកដំណើរការកន្លែងកម្សាន្តនិងអាហារដ្ឋាន នេះគឺមិនមែនមានតែចំណែកលោកម្នាក់ទេគឺជាការដាក់ទុនរួមគ្នាជាមួយមិត្តភ័ក្តិ ។ តាមចំណង់ចំណូលចិត្តរបស់លោកគឺចង់មានមុខរបរមួយដែលអាចធ្វើឲ្យលោកនិងក្រុមគ្រួសារមាន លំនឹងនៅពេលអនាគតជាជាង ប្រកបរបរសិល្បៈតែមួយមុខ ។

ខាន់ ជេ​ម​ស៍ ធ្វើ​ពិធី​២​ក្នុងពេល​តែមួយ​

បើទោះបីជាពេលនេះលោកបានក្លាយជាភាគហ៊ុនធំមួយនៃការបើកដំណើរការទីកន្លែងខាងលើក៏លោកនឹងនៅតែបន្តការងារសិល្បៈជាធម្មតាព្រោះនៅហាងគឺមានអ្នកជួយមើលការខុសត្រូវជំនួស លោកច្រើន ។

ការបើកដំណើរការហាងនេះគឺសម្រាប់តម្រូវទៅតាមចិត្តភ្ញៀវដែលចូលចិត្តអាហារមានរសជាតិឆ្ងាញ់ប្លែកនិងត្រូវការ កម្សាន្តទាំងឯកជន មិត្តភ័ក្តិ និងលក្ខណៈ គ្រួសារព្រោះតែទីនេះមានបម្រើអាហារ ច្រើនប្រភេទពិសេសអាហារបែបចិន ខ្មែរនិងថៃដែលមានចុងភៅជំនាញមកពីប្រទេសថៃផងដែរ ។ ក្រៅពីអាហារដ្ឋានទីនេះគឺជាកន្លែងសម្រាប់ជួបជុំក្រុមគ្រួសារដើម្បីស្ទូចបង្កងខារ៉ាអូខេលក្ខណៈគ្រួសារ និងកន្លែងកម្សាន្តសម្រាប់កុមារផងដែ ។

ជាមួយនិងការបើកដំណើរការហាងនេះដែរលោកក៏បានធ្វើ ការរៀបចំប្រារព្ធពិធីខួបកំណើត ឲ្យ កូនស្រីដែលមានវ័យ៦ឆ្នាំផងដែរដោយគ្រាន់តែលោកមិនបានអញ្ជើញសិល្បករសិល្បការិនីច្រើនឡើយ ព្រោះ លោកមិនចង់រំខាន និងមិនមានពេលគ្រប់គ្រាន់ក្នុងការអញ្ជើញភ្ញៀវ ។

ក្នុងកម្ម វិធីសម្ពោធហាង និងខួបកំណើតកូនស្រី តារាចម្រៀងខាន់ ជេមស៍ នាពេល នោះគេ សង្កេតឃើញមានតារាល្បីៗមួយចំនួនដូច ជាតារាចម្រៀង ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណារាជ, លោក ហ្សូណូ, កញ្ញា សូដានីតា, លោកប៉ែន ចំរ៉ុង, អ្នកនាងប៉ែន ច័ន្ទនិមល, ក្រុមគ្រួសារត្រកូលខាត់ជា ដើម៕ ដេវីត