គ្រាន់តែដើរ រៀបចំបន្ទប់ទុកដាក់សម្លៀកបំពាក់ តាមផ្ទះឲ្យគេសោះ អាចរកចំណូលបានជិត ១៥០០ដុល្លារ ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ

ចិន៖ ថ្មីៗនេះនារីជនជាតិចិនម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីមហាជនទូទៅ លើការតស៊ូព្យាយាមរបស់នាង ដោយមិនខ្លាចនឿយហត់។នាងបានធ្វើជំនួញមួយ ដែលមិនចាំបាច់ប្រើដើមទុន ហើយទទួលមកវិញ នូវប្រាក់ចំណូលប្រចាំខែយ៉ាងច្រើនក្រាសក្រែល។

នេះបើយោងតាមប្រភពបានឲ្យដឹងថា នារីជនជាតិចិនម្នាក់ឈ្មោះ Deng រស់នៅក្នុងទីក្រុងឆេងឌូ ភាគខាងត្បូងខេត្តស៊ីឆួន អាចរកចំណូលពីការធ្វើអាជីវកម្មដោយខ្លួនឯង។ នាងគ្រាន់តែដើរតាមផ្ទះអ្នកស្រុក ឬអតិថិជនរូបណា ដែលមានបំណងចង់ជួលសេវាកម្មរៀបចំព្យួរទុកដាក់សម្លៀកបំពាក់ ឲ្យបានស្អាតបាតតែប៉ុណ្ណោះ ខណៈស្រីស្រស់រូបនេះ  អាចទទួលបានចំណូលមកវិញជិត ១០,០០០យ័ន (ប្រមាណ ១,៥០០ដុល្លារអាមេរិក) ក្នុង២ថ្ងៃតែប៉ុណ្ណោះ។

ប្រភពបន្តថា Deng ពីមុនមកនាងធ្លាប់ធ្វើការងារជា អ្នកគ្រប់គ្រងគិលានុបដ្ឋាយិកានៅសម្ភព (មន្ទីរសម្រាលកូន) តែក្រោយមក នាងស្រាប់តែមានចំណូលចិត្តស្រលាញ់ ការងារសព្វថ្ងៃវិញ ទើបនាងសម្រេចចិត្តលាឈប់ពីការងារចាស់ ចាប់យកការងារ ជាអ្នកដើររៀបចំ ទុកដាក់សម្លៀកបំពាក់ តាមផ្ទះនេះតែម្តង។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីស្រីស្រស់ Deng បានឲ្យដឹងដែរថា ការងារមួយនេះ វាមិនមែនជាការងារមួយ ដែលងាយស្រួលនោះឡើយ សម្រាប់អ្នករស់នៅក្នុងក្រុងឆេងឌូ។ ដូច្នេះហើយដើម្បីឲ្យមានមនុស្សជាច្រើន ក៏ដូចជាអតិថិជនជាច្រើនបានដឹង និងអាចជួលនាងធ្វើការងារមួយនេះបាន  រូបនាងក៏បានចាប់ផ្តើម ធ្វើការផ្សព្វផ្សាយសេវាកម្មរបស់នាង លើប្រពន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមនុស្សគ្រប់គ្នាស្គាល់នាងឲ្យបានកាន់តែច្រើន។

គួរឲ្យដឹងថា ជាធម្មតាចំណូលពីការងារមួយនេះ ក្នុងរយៈ១ម៉ោងនាងទទួលបាន ១០០យ័ន (ជិត១៥ដុល្លារអាមេរិក) ហើយប្រសិនបើអតិថិជន តម្រូវឲ្យនាងធ្វើការលើសពី១ម៉ោង នាងទទួលយកប្រាក់ត្រឹមតែ ១២០យ័ន (ជិត១៨ដុល្លារអាមេរិក) តែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះផងដែរ Deng នាងធ្លាប់ទទួលបានប្រាក់កំរៃ ពីអតិថិជនម្នាក់ដែលរស់នៅក្នុង ភូមិគ្រឹះវីឡាដ៏ធំស្កឹមស្កៃមួយកន្លែងផងដែរ ដែលបានជួលនាង ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា  និងថែមទាំងហ៊ានចំណាយលុយឲ្យនាង ដល់ទៅជិត១,៥០០ដុល្លារអាមេរិកថែមទៀតផង។

គូសបញ្ជាក់ដែរថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Deng ទទួលបានអតិថិជនជាច្រើន  និងថែមទាំងមានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់អតិថិជនរបស់នាងថា ស្នាដៃរៀបចំទុកដាក់របស់នាង  ពិតជាមានរបៀបរៀបរយល្អណាស់។

អ្នកនិយមលេងបណ្តាញសង្គមមួយចំនួន បានកោតសរសើរមុខជំនួញ របស់នាងផងដែរថា៖

«ខ្ញុំចង់និយាយថា នាងនឹងទទួលបានអនាគតភ្លឺស្វាងមួយ ថ្វីត្បិតតែនេះជាមុខរបរថ្មីមួយ តែនាងដឹងពីរបៀបប្រើប្រាស់ជំនាញរបស់នាងបានយ៉ាងល្អ»

«នេះគឺជាឧទាហរណ៍មួយ ដែលបញ្ជាក់ថា ជំនាញពិតជាមានសារៈសំខាន់ច្រើន ជាងការសិក្សា។  ការងារដ៏អស្ចារ្យ!»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត