Taylor Swift នាំ​មុខ​គេ​​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ឆ្នាំ​នេះ

​ក្នុង​បញ្ជី​ឈ្មោះ 100 highest-paid celebritiesប្រកាស​ដោយ​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes ឃើញ​ថា តារា​ចម្រៀង​ប៉ុប Taylor Swift បាន​ក្លាយ​ជា​តារា​ដែល​រក​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​​​នេះ​ជាមួយ​ទឹក​ប្រាក់​១៧០​លាន​ដុល្លារ។

 

Taylor Swift នាំ​មុខ​គេ​​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ឆ្នាំ​នេះ

 

​ឆ្នាំ​មុន​​តារា​ស្រី​វ័យ​២៦​ឆ្នាំ​រក​បាន​តែ​៨០​លាន​ដុល្លារ​ប៉ុណ្ណោះ មាន​ន័យ​ថា​ឆ្នាំ​នេះ​រក​បាន​គុណ​នឹង​២។ ចំណូល​ដែល​ម្ចាស់​បទ “Blank Space” កើន​ខ្លាំង​បែប​នេះ​ដោយ​សារ​តែ​ការ​ប្រគំតន្ត្រីទេសចរណ៍​”1989 World Tour” ។ ​ងាក​ទៅ​មើល​ចំណូល​​តារា​ចម្រៀង​កំពូល​ផ្សេង​ទៀត​សុទ្ធ​តែ​នៅ​ពី​ក្រោម Taylor ​ទាំង​អស់​​ដូច​ជា៖

 

ក្រុម One Direction រក​បាន ១១០​លាន​ដុល្លារ
Adele រក​បាន ៨០,៥លាន​ដុល្លារ
Madonna រក​បាន ៧៦,៥លាន​ដុល្លារ
Rihanna រក​បាន ៧៥លាន​ដុល្លារ
Katy Perry រក​បាន ៤១លាន​ដុល្លារ ខណៈ​អតីត​មិត្ត​ប្រុស​ខ្លួន Calvin Harris រក​បាន​៦៣​លាន​ដុល្លារ។

 

Taylor Swift នាំ​មុខ​គេ​​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ឆ្នាំ​នេះ

 

Taylor Swift នាំ​មុខ​គេ​​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ឆ្នាំ​នេះ

 

ចុចអាន៖Taylor Swift និង​សង្សារ​ថ្មី​ចំណាយ​រាប់​សែន​ដុល្លារ ​ដើរ​លេង​តែ​ពីរ​យប់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard

​​