យុវ​សិស្ស​វ័យ​ក្មេង​ប្រាប់​អាថ៌កំបាំង​បាន​មេ​ដាយ​មាស​ពី​ការ​ប្រកួត GENIUS OLYUMPAID

យុវសិស្ស​បី​នាក់​មក​ពី​សាលា​អន្តរជាតិ Zaman បាន​ដណ្ដើម​មេដាយ​មាស​ពី​ការ​ប្រកួត GENIUS OLYUMPAID ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក ដែល​មាន​អ្នក​ដាក់​ពាក្យ​ជាង​១​ពាន់​នាក់​មក​ពី​៦៥​ប្រទេស​ផ្សេង​ៗ​គ្នា។

 

យុវ​សិស្ស​វ័យ​ក្មេង​ប្រាប់​អាថ៌កំបាំង​បាន​មេ​ដាយ​មាស​ពី​ការ​ប្រកួត GENIUS OLYUMPAID

 

សិស្ស​ថ្នាក់​ទី​១១​ គឹម ច័ន្ទ​យូ​អាន​ ម្ចាស់​មេដាយ​មាស​ផ្នែក​តន្ត្រី បាន​ប្រាប់​ថា ការ​ប្រកួត​នោះ​មិន​មែន​ផ្ដោត​តែ​លើ​ទេពកោសល្យ​មួយ​នោះ​ទេ ។ ​មាន​អ្នក​ខ្លាំង​ៗ​​ចូល​រួម​ច្រើន សូម្បី​គ្រូ​បង្រៀន​ចម្រៀង​ក៏​មាន​ដែរ។

 

យុវជន​អាយុ​១៧​ឆ្នាំ​បញ្ជាក់​ពី​មូលហេតុ​​ធ្វើ​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​ថា៖ ​”ដោយសារ​ការ​ប្រកួត​​តម្រូវ​ឲ្យ​​ទាក់​ទង​នឹង​បរិស្ថាន ​ហើយ​អ្នក​ចូល​រួម​ខ្លះ​​គ្រាន់​បញ្ចេញ​សមត្ថភាព​តន្ត្រី។ ពួក​គាត់​មិន​បាន​ពន្លេច​ច្រើន​ទាក់​ទង​នឹង​បរិស្ថាន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូក​គាត់​មិន​ទទួល​ជោគ​ជ័យ”។

 

យុវ​សិស្ស​វ័យ​ក្មេង​ប្រាប់​អាថ៌កំបាំង​បាន​មេ​ដាយ​មាស​ពី​ការ​ប្រកួត GENIUS OLYUMPAID

 

យុវ​សិស្ស​វ័យ​ក្មេង​ប្រាប់​អាថ៌កំបាំង​បាន​មេ​ដាយ​មាស​ពី​ការ​ប្រកួត GENIUS OLYUMPAID

 

ងាក​មក​ម្ចាស់​មេដាយ​មាស​ពីរ​រូប​ទៀត​គឺ ឡោ ម៉ី​ឡាន និង អាន​ពេជ្រ​សុវណ្ណ​ធីតា ​លើក​យក​គម្រោង​ចម្រុះ​ទឹក​ស្អាត និយាយ​ថា ពួក​គេ​ចំណាយ​ពេល​ជាង​៣​ខែ​ដើម្បី​រៀប​ចំ​គម្រោង​នេះ​ឲ្យ​បាន​ល្អ។ ទន្ទឹម​នឹង​នេះ ក្រុម​របស់​កញ្ញា​បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​សុំ​យោបល់​ណែ​នាំ​ពី​សិស្ស​ច្បង ក៏​ដូច​ជា​សាស្ត្រាចារ្យ​ផង​ដែរ​។

 

ក្រៅ​ពី​នោះ​យុវសិស្ស​វ័យ​ក្មេង​ទាំង​បី​រូប រួម​ទាំង​អ្នក​ជាប់​មេ​ដាយ​មាស ប្រាក់ សំរិទ្ធ​ទាំង​១៤​នាក់​ផ្សេង​ទៀត​មក​ពី​សាលា​អន្តរជាតិ Zaman ក៏​បាន​ទទួល​ការ​កោត​សរសើរ​ពី​លោក ហង់ ជួន​ណា​រ៉ុន មន្ត្រី​នៃ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ទៀត​ផង៕​

 

 

 

យុវ​សិស្ស​វ័យ​ក្មេង​ប្រាប់​អាថ៌កំបាំង​បាន​មេ​ដាយ​មាស​ពី​ការ​ប្រកួត GENIUS OLYUMPAID

 

 

 

 

អត្ថបទ៖ លឹម សុ​នា