Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

រ៉ាប់រង​តួ​កញ្ជ្រោង​បិសាច​កន្ទុយ​៩ តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មិន​អាច​ដក​ភ្នែក​ចេញ​ពី​ខ្លួន​ជាមួយ​សម្រស់​ដ៏​សិចស៊ី​គ្មាន​ពីរ​ក្នុង​ភាពយន្ត​ថ្មី។

 

Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

 

ល្ងាច​ថ្ងៃ​ទី ១១​ខែ​កក្កដា ក្រុម​ការងារ​របស់​ភាពយន្ត “League of Gods” បាន​បញ្ចេញ​រូបភាព​របស់​តួ​កញ្ជ្រោង​បិសាច​ដែល​ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង​ស្រី​​ជួរ​មុខ Fan Bingbing។ ខុស​ពី​រូប​មុន​ៗ លើក​នេះ ទស្សនិកជន​អាច​មើល​ឃើញ​ពី​សម្រស់​ដ៏​ទាក់ទាញ​ក៏​ដូច​ជា​សិចស៊ី​របស់​តួអង្គ​​បិសាច​មួយ​នេះ។ នេះ​ក៏​ជា​អាវុធ​របស់​កញ្ជ្រោង​កន្ទុយ​៩​សម្រាប់​ពង្វក់​ស្ដេច​ដើម្បី​​ធ្វើ​បាប​ប្រជារាស្ត្រ​ផង​ដែរ។ ក្រៅ​ពី Fan Bingbing “League of Gods” ក៏​ប្រមូល​ផ្ដុំ​ទៅ​ដោយ​កំពូល​តារា​សម្ដែង​ដទៃ​ទៀត​ផង​ដែរ​រួម​មាន លី លានជា Huang Xiaoming និង Angelababy។ រឿង​ណាចា​វគ្គ​ថ្មី​នេះ​នឹង​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៩​ខែ​កក្កដា​ខាង​មុខ៕

 

Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

 

Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

 

Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

 

Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

 

ចុចអាន៖Fan Bingbing ជិះ​​​​ត្រឹម​រថភ្លើង​ទៅ​ស្រុក​កំណើត​ជាមួយ​មិត្ត​ប្រុស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing