តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

​​​លោក​​​តា​ម្នាក់​​​​​​​​​​ឈ្មោះ​ Chen Tianqing ​​ជនជាតិ​ចិន ធ្លាប់​បាន​លះបង់​​​ជីវិត​​របស់​​ខ្លួន​​​​​​​​​ធ្វើ​ជា​គ្រូ​បង្រៀន​​ប្រៀន​ប្រដៅ​​ក្មេង​​ៗ​នៅ​តាម​​តំបន់​​ស្រយាល​​​ជាង​កន្លះ​​ជីវិត​ទៅ​ហើយ​។​

​​​តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

 

លោក​តា​​បាន​ធ្វើ​​ជា​​​គ្រូ​​បង្រៀន​​​​​​​​ក្នុង​​ភូមិ​​តូច​​មួយ​​​​នៅ​ខេត្ត​ហេណាន ​គឺ​រយៈពេល​៤១​​ឆ្នាំ​ ​និង​ត្រូវ​បាន​តែង​តាំង​ជា​​នាយក​សាលា​​​​ក្នុង​​ឆ្នាំ​ ១៩៧៩។ ​​ទោះ​ជា​យ៉ាង​ណា​ ​​​ក្រោយ​​ចូល​និវត្តន៍​​​​ ​​លោក​​តា​​ជួប​រឿង​​​អាក្រក់​ៗ​ជាច្រើន​​ ដែល​​​​ធ្វើ​​ឲ្យ​គាត់​​​​​​មិន​បាន​សប្បាយ​ចិត្ត​​​​​​​​​​​​​​​ដូច​​មនុស្ស​​វ័យ​​​​ចំណាស់​​ចូលនិវត្តន៍​​ផ្សេង​ទៀត។

 

​ចំណែក​ កូន​ប្រុស​​បង​​​របស់​​លោក​តា​​មិន​អាច​​ធ្វើ​ការ​បាន ​​​ដោយសារ​តែ​​មាន​ជំងឺ​​​​​លើស​​ឈាម​ និង​​ទឹក​នោម​​ផ្អែម​​​​ ដែល​ចាំ​បាច់​​​ត្រូវ​​​​​​​​​​​​​​​​ថែទាំ​​​​​​​ជា​ប្រចាំ​​។ ​​​​​ឯ​កូន​ប្រុស​​​​ពៅ​វិញ​ ​​​​​​​​​​​មាន​ជីវភាព​ក្រីក្រ​​​​​​មិន​អាច​​នឹង​​​​​បំពេញ​តម្រូវ​​​​ការ​​​​​គ្រួសារ​​​ខ្លួន​បាន​​ផង​ ​​​ដោយ​​ពួក​គេ​​មាន​ដី​​​​​ ​៦​ទៅ​៧​អា​ប៉ុណ្ណោះ​ ​ដើម្បី​​​រក​ចំណូល។

​​​​​​​​​
​​​កាល​​ឆ្នាំ​ ២០១២​ ​​ចៅ​ប្រុស​របស់​​លោក​​តា​ ​​បាន​​​ធ្វើ​រោគវិនិច្ឆ័យ​​​​ដោយ​រក​ឃើញ​ថា​​​​​មាន​​ជំងឺ​អាឡែស៊ី ​ហើយ​​ត្រូវ​​ចំណាយ​ប្រាក់​​​​​​ប្រមាណ​ ១៥០០០​​ដុល្លារ ​ដើម្បី​វះកាត់។ ​​ក្នុង​​ឆ្នាំ​​​​​ ២០១២​​ដដែល​​នេះ​​ ​​លោក​តា​​ពិត​​ជា​ជួប​​ទុក្ខ​ជាន់​លើ​ទុក្ខ​​​ គឺចៅ​ស្រី​​​អាយុ​​១០​​ឆ្នាំ​​​​ម្នាក់​ទៀត​ ​កើត​​ជំងឺ​​​ខ្វះ​​ឈាម​ក្រហម ​​​​ហើយ​​ថ្លៃ​ព្យាបាល​បណ្ដុះ​​​កោសិកា​​​​ក្នុង​មន្ទីរ​ពេទ្យ​​នៅ​ប៉េកាំង​​ ​គឺ​​មាន​​តម្លៃ​​​​​​ច្រើន​ជាង​​​​​​អ្វី​​ដែល​គ្រួសារ​​​អាច​រក​បាន។

 

វិធី​​​​​​ចុង​ក្រោយ​​​​របស់​លោក​តា  ដើម្បី​ជួយ​​សង្គ្រោះ​​​ចៅស្រី​ជាទី​ស្រលាញ់​របស់​​​ខ្លួន​ ​​អតីត​​នាយក​សាលា​រូប​នេះ​​ និង​​ភរិយា​​​​វ័យ​ចំណាស់​ប្រហាក់ប្រហែល​​គ្នា​ បាន​សម្រេច​​ចិត្ត​​​​​ស្វែង​រក​ប្រាក់​​ក្រោម​​​ពន្លឺ​ថ្ងៃ​​​​ដ៏​ក្ដៅ​ហួតហែង ​​​​ដោយ​​រុញ​រទេះ​​លក់​ឪឡឹក​​​​​តាម​ផ្លូវ​​សាធារណៈ​នៅ​ទីក្រុង​ប៉េកាំង៕

 

តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

 

តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

 

តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

ចុចអាន៖ តា និង​យាយ​ពីរ​​នាក់​​សុខ​ចិត្ត​ដាច់​បាយ​ក៏​មិន​សុំ​ទាន​​​គេ

ចុចអាន៖ លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily
​​​​​​​​​​​​​​​​​​​